Alynana Media Cambodia
Icon Collap
clinic narit

ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានជាង ២៧ពាន់លានដុល្លារ ធ្លាក់ចុះជាង ១៥% ក្នុងរយៈពេល៧ខែឆ្នាំនេះ

Media LNN | Aug 11, 2023
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានជាង ២៧ពាន់លានដុល្លារ ធ្លាក់ចុះជាង ១៥% ក្នុងរយៈពេល៧ខែឆ្នាំនេះ
Clinic narith

(ភ្នំពេញ)៖ ក្នុងរយៈពេល៧ខែឆ្នាំនេះ ​ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានជាង ២៧ពាន់លានដុល្លារ ធ្លាក់ចុះជាង១៥%។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​។

យោងតាមរបាយការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ​​ចាប់ខែមករា ដល់ខែកក្កដាឆ្នាំ២០២៣ ​កម្ពុជានាំចេញទំនិញ​ក្នុងតម្លៃជាង១៣ពាន់លានដុល្លារ ថយចុះ១.៨% និងនាំចូលមកវិញក្នុងតម្លៃប្រហាក់ប្រហែលគ្នា ពោលមានជាង ១៤ពាន់លានដុល្លារ ថយចុះ ២៥.៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

​ប្រទេស​ដែលសម្រេច បានទំហំពាណិជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេ គឺប្រទេសចិន ដែលមានជាង ៧ពាន់លានដុល្លារ កើនឡើង១.៨% ដោយកម្ពុជានាំចេញទៅប្រទេសនេះ មានតម្លៃជាង ​៨១៤លានដុល្លារ ​កើនឡើង១៦.២% និងនាំចូលមកវិញក្នុងតម្លៃជាង ៧ពាន់លានដុល្លារកើនឡើង០.១%។

ចំណែកសហរដ្ឋអាមេរិក ដែលស្ថិតក្នុងលេខរៀងទី២ សម្រេចបាននូវទំហំពាណិជ្ជកម្មជាង ៥.៣ពាន់លានដុល្លារ ថយចុះ៩.៧% ដោយកម្ពុជានាំចេញទៅប្រទេសនេះ មានតម្លៃជាង​ ៥.១ពាន់លានដុល្លារ ​​ថយចុះ៩.១% និងនាំចូលមកវិញក្នុងតម្លៃជាង ​​១៤១លានដុល្លារ ថយចុះ២៨%។

ដោយឡែក​ការធ្វើពាណិជ្ជកម្មជាមួយវៀតណាម សម្រេចបានជាង ៣.៧ពាន់លានដុល្លារ ថយ១%។ ក្នុងនោះកម្ពុជា នាំចេញទៅវៀតណាមក្នុងតម្លៃ ១.៥ពានលានដុល្លារ កើនឡើង ២០.៦% និងនាំចូលមកវិញក្នុងតម្លៃជាង ២.១ពាន់លានដុល្លារ ​ថយចុះ១២.៨%។​

ក្នុងរយៈពេល៧ខែនេះ កម្ពុជាបាននាំចេញ សម្លៀកបំពាក់ក្នុងតម្លៃ ៤.៤ពាន់លានដុល្លារ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនីជាង ១.៨ពាន់លានដុល្លារ,គ្រឿងសង្ហារឹម ៥២៣លានដុល្លារ ,ធញ្ញជាតិជាង ៩១០លានដុល្លារ និងស្បែកជើងជា ៨០៨លានដុល្លារ៕