(ភ្នំពេញ)៖ បងប្អូនមួយចំនួនប្រហែលដឹងមិនទាន់ដឹងទេថាតើប្រាក់ខែប៉ុន្មានទើបជាប់កាតព្វកិច្ចត្រូវបង់ពន្ធជូនរដ្ឋ ហើយត្រូវបង់ចំនួនប៉ុន្មានភាគរយនៃប្រាក់ខៃសរុប ហើយត្រូវបង់ជាទឹកប្រាក់ចំនួនប៉ុន្មាន។ ដូច្នេះថ្ងៃនេះ យើងនឹងបង្ហាញចំនួនប្រាក់ត្រូវបង់ពន្ធក៏ដូចជាអត្រាពន្ធនិងទឹកប្រាក់ត្រូវបង់ពន្ធលើប្រាក់បៀវត្ស។
ទាក់ទងនឹងការបង់ពន្ធនេះដែរ អ្នកធ្វើការនៅកម្ពុជាទាំងអស់សុទ្ធតែជាប់កាតព្វកិច្ចត្រូវបង់ពន្ធជូនរដ្ឋទៅតាមការកំណត់ពីច្បាប់ស្ដីពីសារពើពន្ធ។អនុលោមតាមមាត្រា៤៧ ថ្មី(បី) នៃច្បាប់ស្ដីពីសារពើពន្ធ និងនិយោជិតនិវាសនជនត្រូវជាប់ពន្ធលើប្រាក់បៀវត្ស ប្រចាំខែនិងត្រូវចាត់ទុកដោយនិយោជកតាមអត្រាកំណើនតាមថ្នាក់ដូចខាងក្រោមនេះ៖
១. ប្រាក់ខែពី ០ រៀល ដល់ ១៥ ០០ ០០០ រៀល ត្រូវបង់ពន្ធចំនួន០%
២. ប្រាក់ខែពី ១៥០០ ០០១ រៀល ដល់ ២.០០០.០០០ រៀល ត្រូវបង់ពន្ធចំនួន៥%
៣. ប្រាក់ខែពី ២០០០ ០០១ រៀល ដល់ ៨៥០០ ០០០ រៀល ត្រូវបង់បន្ធចំនួន១០%
៤. ប្រាក់ខែពីពី ៨៥០០ ០០១ រៀល ដល់ ១២ ៥០០ ០០០ រៀល ត្រូវបង់ពន្ធចំនួន១៥%
៥. ប្រាក់ខែលើសពី ១២ ៥០០ ០០០ រៀល ត្រូវបង់បន្ធចំនួន២០%
សូមមើលពីតារាងអត្រាកំណើនតាមថ្នាក់និងលម្អៀតលើសនៃប្រាក់ពន្ធតាមថ្នាក់នីមួយៗខាងក្រោម
របៀបគណនាប្រាក់ពន្ធ
សម្រាប់មន្រ្តីរាជការ គ្រូបង្រៀន គ្រូពេទ្យ កម្មករនិយោជិតដែលមានបន្ទុកចិញ្ចឹមកូន ប្ដីឬប្រពន្ធ ត្រូវបានអនុញ្ញាតឲ្យកាត់បន្ថយមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្សចំពោះកូនក្នុងបន្ទុកនិងសហព័ន្ធជាមេផ្ទះក្នុងម្នាក់ៗ ១៥០០០០រៀល។
ឧទាហរណ៍៖លោក សុខ ជាកម្មករនិយោជិតនៃរោងចក្រសហគ្រានម្នាក់មានប្រាក់បៀវត្សចំនួន៩០០០០០០រៀល។
របៀបគណនាពន្ធលើប្រាក់បៀវត្សគឺយើងយកមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្សទៅគុណនឹងអត្រាពន្ធហើយដកចេញនូវលម្អៀតលើសនៃប្រាក់ពន្ធតាមថ្នាក់។យើងអាចគណនារកពន្ធលើប្រាក់បៀវត្សរបស់លោកសុខដូចខាងក្រោម៖
ក. ករណីលោកសុខនៅលីវ
មូលដ្ឋានគិតពន្ធលើប្រាក់បៀវត្ស(មពបវ)= ៩០០០០០០រៀល( ជាប់អត្រាបង់ពន្ធ១៥%)
លម្អៀងលើសនៃប្រាក់ពន្ធតាមថ្នាក់នីមួយៗ(លបព)= ៦០០០០០រៀល
ដូច្នេះយើងបានពន្ធលើប្រាក់បៀវត្សលោកសុខដូចខាងក្រោម
(៩០០០០០០រៀលx ១៥%)-៦០០០០០រៀល= ៧៥០០០០រៀល
ដូច្នេះប្រាក់បៀវត្សលោក សុខ ៩លានរៀល លោកត្រូវបង់ពន្ធលើប្រាក់បៀវត្សចំនួន៧៥ម៉ឺនរៀល។
ខ. ករណីលោក សុខមានកូន៣នាក់ក្នុងបន្ទុក
សហព័ន្ធមេផ្ទះនិងកូន៣នាក់ក្នុងបន្ទុក= ១៥០០០រៀលx ៤នាក់= ៦០០០០០រៀល
មូលដ្ឋានគិតពន្ធលើប្រាក់បៀវត្ស(មពបវ)= ៩០០០០០០រៀល- ៦០០០០០រៀល= ៨៤០០០០០រៀល(ជាប់អត្រាពន្ធ១០%)
លម្អៀងលើសនៃប្រាក់ពន្ធតាមថ្នាក់នីមួយៗ(លបព)= ១៧៥០០០រៀល
ពន្ធលើប្រាក់បៀវត្ស= (៨៤០០០០០រៀលx១០%)- ១៧៥០០០រៀល= ៦៦៥,០០០រៀល
ដូច្នេះបើលោកសុខ មានប្រាក់បៀវត្ស៩លានរៀលនិងមានកូនក្នុងបន្ទុក៣នាក់នោះលោកត្រូវបង់បន្ធលើប្រាក់បៀវត្សចំនួន៦៦៥,០០០រៀល។
សូមអានសេចក្ដីណែនាំស្ដីពីការអនុវត្តអត្រាពន្ធលើប្រាក់បៀវត្សថ្មីនៃរូបភាពខាងក្រោមនេះ។