Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជា​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ២៤ កន្លែងក្រោម​ទុន​វិនិយោគ​ជាង ៨ ពាន់​លាន​$ បង្កើត​ការងារ​ជាង ១៧៥ ពាន់​កន្លែង

Admin Alynana | Aug 12, 2023
កម្ពុជា​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ២៤ កន្លែងក្រោម​ទុន​វិនិយោគ​ជាង ៨ ពាន់​លាន​$ បង្កើត​ការងារ​ជាង ១៧៥ ពាន់​កន្លែង
Clinic narith

កម្ពុជា​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ២៤ កន្លែង​ដែល​កំពុង​ដំណើរការ និង​បាន​បង្កើត​ការងារ​ជាង ១៧៥ ពាន់​កន្លែង។ លោក ជា វុទ្ធី អគ្គលេខាធិការ​រងគណៈកម្មការ​វិនិយោគកម្ពុ​ជា​បាន​ឲ្យ​ដឹង​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៥ ក្រោម​ការ​គិតគូរ​ពី​ប្រមុខ​រដ្ឋាភិបាល​ក្នុង​គោលដៅទាក់ទាញ​ការ​វិនិយោគ​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​សាក​ល្បង​ការ​​ធ្វើ​កំណែ​​ទម្រង់​​នីតិវិធី​រដ្ឋបាល​ទាក់ទង​ការ​វិនិយោគ។ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​ចំនួន ៦៥៥ ក្រោម​ទុន​វិនិយោគ ៨.១ ពាន់​លាន​ដុល្លារ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង ២៤ កន្លែង ដែល​កំពុង​ដំណើរការ។

លោក ជា វុទ្ធី បាន​អះអាង​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​បាន​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​កម្ពុជា ​ពិពិធកម្ម​ឧស្សាហកម្ម និង​ការ​ធ្វើ​ពិពិធកម្ម​​ប្រភព​ទុន​វិនិយោគ​ពី​បណ្ដា​ប្រទេស​ដទៃ។366943039_250746477849311_4159857949711243943_nលោកបន្ថែម​ថា ការ​នាំ​ចេញ​ពី​ឆ្នាំ ២០១១ ដល់​ឆ្នាំ​២០​២២​ ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ប្រមាណ ២៥ ពាន់លាន​ដុល្លារ។ ឆ្នាំ ២០១១ ​ចំណែក​ការ​នាំ​ចេញ​​ពី​តំបន់​សេដ្ឋកិច្ច​ពិសេសមាន​តែ​ជាង ៤ ភាគរយ​នៅទូទាំងប្រទេស​។ នៅ​ក្នុង​ឆ្នាំ ២០២២ ចំណែក​​ការ​នាំ​ចេញ​​បាន​កើន​​ដល់ ២៣ %។

បើតាម​លោក ជា វុទ្ធី នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ វិស័យ​មិនមែន​ឧស្សាហកម្ម​កាត់​ដេរ ស្បែក​ជើង និង​សម្ភារៈ​ធ្វើ​ដំណើរ​មាន​ជាង ៩០ ភាគរយ៕