Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ចំនួនអ្នកស្លាប់ក្នុងបំណាក់ដីនៅភាគពាយព្យប្រទេសចិន កើនឡើងដល់ ២១នាក់ និងមនុស្ស៦នាក់ផ្សេងទៀតបន្តបាត់ខ្លួន

Media LNN | Aug 14, 2023
ចំនួនអ្នកស្លាប់ក្នុងបំណាក់ដីនៅភាគពាយព្យប្រទេសចិន កើនឡើងដល់ ២១នាក់ និងមនុស្ស៦នាក់ផ្សេងទៀតបន្តបាត់ខ្លួន
Clinic narith

 

(ចិន)៖ កាលពីថ្ងៃអាទិត្យ ក្រុមជួយសង្គ្រោះបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដ៏គំហុក និងបំណាក់ដីនៅតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងស៊ីអាន នៃខេត្តសានស៊ី ភាគពាយ័ព្យប្រទេសចិន កាលពីល្ងាចថ្ងៃសុក្រ បានកើនឡើងដល់២១នាក់ហើយ ខណៈមនុស្ស៦នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។

ទឹកជំនន់ដ៏គំហុកដែលបង្កឡើងដោយភ្លៀងធ្លាក់តាមរដូវកាល បានវាយប្រហារភូមិវ៉ីជឺភីង (Weiziping) ក្នុងស្រុកឆាងអាន នៃទីក្រុងស៊ីអាន នៅវេលាម៉ោងប្រហែល១៨:០០ថ្ងៃសុក្រ (ម៉ោងក្នុងស្រុក) ដោយបានបំផ្លាញលំនៅឋានចំនួន២ខ្នង និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ជុំវិញនោះដូចជាផ្លូវថ្នល់ ស្ពាន និងកន្លែងផ្គត់ផ្គង់ថាមពល ដោយមានពលរដ្ឋចំនួន៩០០គ្រួសារ រងផលប៉ះពាល់ និងស្ថានីយទូរគមនាគមន៍ចំនួន៥៥ទីតាំង ត្រូវបានបំផ្លាញ ឬខូចខាតយ៉ាងធ្ងន់ធ្ងរ។

បន្ទាប់ពីគ្រោះមហន្តរាយដែលកើតឡើងភ្លាមៗនោះ ទីក្រុងស៊ីអាន បានបង្កើតទីស្នាក់ការកណ្តាលភ្លាមៗនៅនឹងទីតាំងរងគ្រោះ ហើយបានចល័តកម្លាំងសង្គ្រោះចំនួន១៤ក្រុម ដែលរួមមានក្រុមពន្លត់អគ្គិភ័យ និងក្រុមសន្តិសុខសាធារណៈ ដែលសរុបមានបុគ្គលិកជាង៩៨០នាក់។ ឧបករណ៍សំខាន់ៗជាង១.១០០គ្រឿង រួមទាំងឧបករណ៍រាវរកអ្នកនៅមានជីវិត ទូរស័ព្ទផ្កាយរណប និងយាន្តអេស្កាវ៉ាទ័រ ព្រមទាំងសត្វសុខនជួយសង្គ្រោះ ក៏ត្រូវបានបញ្ជូនដើម្បីជួយក្នុងប្រតិបត្តិការសង្គ្រោះផងដែរ។

មកទល់ពេលនេះ មនុស្សចំនួន១៨៦នាក់ ត្រូវបានជម្លៀសចេញដោយជោគជ័យ ខណៈកំណាត់ផ្លូវដែលរងការខូចខាតកំពុងដំណើរការជួសជុល និងពង្រឹងបន្ថែម។ ការស្ដារឡើងវិញនូវស្ថានីយ៍មូលដ្ឋានទូរគមនាគមន៍ភាគច្រើនត្រូវបានសម្រេច ហើយការផ្គត់ផ្គង់ថាមពលត្រូវបានបន្តឡើងវិញសម្រាប់ពលរដ្ឋ៨៥៥គ្រួសារ ក្នុងចំណោមប្រជាជនដែលរងផលប៉ះពាល់ចំនួន៩០០គ្រួសារនោះ៕