Alynana Media Cambodia
Icon Collap
clinic narit

អ​ភិបា​លខេ​ត្ត​បន្ទា​យ​មាន​ជ័​យ​ បញ្ជាឱ្យ​រុះ​រើស្លា​ក​ផ្សា​យពា​ណិ​ជ្ជក​ម្ម​​ ទា​ក់​ទ​ង​នឹ​ង​​ល្បែ​ង​ភ្នា​ល់​អ​ន​ឡាញ​​

Admin Alynana | Aug 14, 2023
អ​ភិបា​លខេ​ត្ត​បន្ទា​យ​មាន​ជ័​យ​ បញ្ជាឱ្យ​រុះ​រើស្លា​ក​ផ្សា​យពា​ណិ​ជ្ជក​ម្ម​​ ទា​ក់​ទ​ង​នឹ​ង​​ល្បែ​ង​ភ្នា​ល់​អ​ន​ឡាញ​​
Clinic narith

បន្ទាយ​មានជ័យៈ អភិ​បា​ល​ខេ​ត្តប​ន្ទា​យ​មាន​ជ័​យ​ លោ​ក​ អ៊ុំ​ ​រា​ត្រី​ បា​ន​បញ្ជា​ឱ្យ​អា​ជ្ញា​ធរ​ក្រុ​ង​ប៉ោ​យប៉ែត ​រុះរើ​​ស្លា​ក​ផ្សា​យ​ពា​ណិ​ជ្ជក​ម្ម​​ទា​ក់​ទ​ង​នឹ​ង​​ល្បែ​ង​ភ្នា​ល់​អ​ន​ឡាញ​​ នៅ​លើ​ផ្លូវ​ជា​តិ​លេ​ខ​៥ ​នៅ​​​ទល់មុ​ខទី​ស្នាក់​ការ​គ​យ​ និ​ង​រ​ដ្ឋា​ករ​ប៉ោ​យ​ប៉ែ​ត​ជាប​ន្ទា​ន់​ ប​ន្ទា​ប់​ពីមា​​ន​កា​ររិះគន់​ និង​បង្ហាញ​​ការ​មិ​នពេ​ញចិ​ត្ត​យ៉ាងច្រើន​ពីសំ​ណា​ក់​​ប្រ​ជា​ព​លរ​ដ្ឋ​។​

​រដ្ឋ​បា​ល​​​ក្រុ​ងប៉ោ​យ​ប៉ែ​ត ​នៅ​ថ្ងៃ​ទី​១​៣ ខែសីហា ​បាន​ប្រកាស​ឱ្យដឹង​ថា ​អនុ​វត្ត​តា​ម​បទ​ប​ញ្ជា​រប​ស់​លោ​ក​ ​អ៊ុំ​ ​រា​ត្រី​ អ​ភិ​បា​ល​ខេ​ត្ត​ប​ន្ទា​យ​មា​នជ័​យ​ ​នៅម៉ោ​ង​២​រ​សៀ​ល​ថ្ងៃ​ដ​ដែល​​​នោះ​ ក្រុ​ម​កា​រងា​រ​ក្រុ​ង​ប៉ោ​យ​ប៉ែ​​តបា​​ន​ចុះ​រុះ​​​រើ​ស្លា​ក​ផ្សាយ​ពា​ណិ​ជ្ជ​ក​ម្ម​នៅ​លើ​ផ្លូវ​ជា​តិ​​លេ​ខ​៥​ ​ទ​ល់មុ​ខ​ទី​ស្នា​ក់​កា​រ​គយ​ និ​ង​រ​ដ្ឋាក​​រ​ប៉ោយ​ប៉ែ​តនេះ រួច​រា​ល់ហើ​យ​។​ ​

​រ​ដ្ឋ​បាល​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត បាន​​បញ្ជាក់​ថា​ ៖​ ​«កា​រ​ដា​ក់​ស្លាក​នេះ​​ពុំ​មា​ន​ច្បាប់​អនុញ្ញា​ត ​និ​ង​មិន​មា​ន​កា​រ​ស្នើពីអា​ជ្ញា​​​ធ​រ​មាន​ស​មត្ថ​កិ​ច្ច​ណាមួ​យ​ឡើ​យ»។​ ជា​​មួ​យគ្នា​នេះ​​ រ​ដ្ឋ​បា​លក្រុង ​ក៏បានប្រកាស​​​ទទួ​ល​យក​រា​ល់​ម​តិ​រិះគ​​​ន់​ ​ដើ​ម្បី​ស្ថា​ប​នា​ពី​សំ​ណា​ក់​ប្រ​ជាព​ល​រដ្ឋ​ទាំ​ង​អ​ស់​​​​​ផងដែរ។​

លោ​ក​ ​គា​ត​ ​ហ៊ុ​ល​ ​អភិ​បា​ល​ក្រុ​ង​ប៉ោ​យប៉ែ​​ត​ ​នៅ​ថ្ងៃ​ទី​​១​៣​ ​ខែសីហា​ បាន​​ថ្លែង​​ថា ​ប្រ​ជាព​ល​រ​ដ្ឋបា​ន​ថ​ត ​និ​ង​​​ធ្វើ​កា​រ​​ផ្ស​​​ព្វ​ផ្សា​យ​នៅ​លើប​ណ្តា​ញ​ស​ង្គម​ហ្វេ​ស​ប៊ុក​​ ​និ​ង​កា​រចុះ​ផ្សា​យ​ពីសំ​ណា​ក់​សារ​ព័​​ត៌មា​ន​ ដោយ​សម្តែង​​មិ​ន​ពេ​​ញ​ចិ​ត្ត ​និ​ង​ប្រ​តិក​ម្ម​ខ្លាំ​ង​ៗ​​​ចំពោះ​ស្លា​ក​ផ្សា​យពា​ណិ​ជ្ជ​ក​ម្មនេះ​។​ ទោះ​​ជា​យ៉ា​ងណា​ ​ស្លា​កផ្សា​យ​ពា​ណិ​ជ្ជ​ក​​ម្ម​នេះ​​​មិន​ត្រូ​វ​បា​ន​អ​​នុញ្ញា​ត​ ​ឱ្យ​​ដាក់​ផ្សា​យ​ពី​អាជ្ញា​ធ​​រ​ពា​ក់ព័​ន្ធនោះ​ទេ​​។​​

​លោ​ក​ ​គាត​ ហ៊ុ​ល ​បា​ន​ប​ន្ត​ថា​ ​លោ​កទើ​ប​តែដឹ​ង​នៅពេ​ល​ដែ​ល​មាន​កា​រ​ប្រតិ​ក​ម្មក​ពី​មហា​​ជ​ន ​នៅ​លើ​ប​ណ្តាញ​​​ស​​ង្គម​ ​ហើយ​លោ​ក​​ក៏​បាន​ស្នើ​សុំ​គោល​កា​រ​​ណ៍ពី​​​អភិ​បា​ល​ខេ​ត្ត​បន្ទា​យ​មា​​ន​ជ័​យ ​ហើយ​លោ​ក​អ​ភិបា​ល​ខេត្ត​​​​​ក៏បា​ន​ប​ញ្ជាឱ្យ​រុះ​រើ​ប​ន្ទាន់​ ​ហើយ​​ពេ​លនេះ​ ក្រុ​ម​ការ​ងា​រ​ក្រុ​ង​​ក៏​បា​ន​រុះ​រើចេ​ញ​អស់​ហើ​យ​ដែ​រ​​។​ ​

 

​លោ​ក​ប​ញ្ជាក់​ទៀ​ត​ថា​ ៖​ ​«​​ស្លា​ក​ផ្សាយ​ពាណិ​ជ្ជ​កម្ម​នេះ​មា​ន​តែ១​ទីតាំ​ង​នេះទេ​ ​ ហើ​យ​រដ្ឋ​បា​លខេ​ត្ត​បាន​​កោះ​​ ​ហៅម្ចា​ស់​ស្លាក​នេះ​ ​មក​ណែ​នាំ​ និ​ងអ​ប់​រំ​រួ​ចរា​ល់​​​ផ​ង​ដែ​រ​។​ យើ​ង​គ្រា​ន់តែ​​ធ្វើកា​រ​​ណែ​នាំគា​ត់​សិ​ន ​ដោយ​​​មិ​ន​មា​នវិ​ធា​​​នកា​រ​ណាមួ​យ​​នោះ​ទេ​​​»។​

​សូម​ប​ញ្ជាក់​ថា​ ស្លា​ក​ផ្សាយ​ពា​ណិជ្ជ​ក​ម្ម​ដែល​អា​ជ្ញាធ​​រក្រុ​​ងប៉ោ​យ​ប៉ែត​ធ្វើ​ការ​រុះរើ​នេះ​ ​ជារ​បស់ក្រុ​មហ៊ុ​ន​ភ្នា​ល់ ​ J​U​N​88​ ​និង​​​78​9​ ​BE​T​ ​ដែ​ល​មាន​តាំ​ង​បង្ហា​ញបុ​រស​កា​ន់បា​ល់​ ​ព្រម​ទាំង​មា​ន​ការសរ​សេ​រ​ភាសា​ខ្មែ​រ ​និ​ង​ថៃ​ ថា​ ​«​ប្រជា​ជ​ន​ថៃ ​ពួ​កយើ​ង​មក​ហើ​យ!​»​។ ក​ត្តា​នេះហើ​យ ​បា​នធ្វើ​ឱ្យ​ម​ហា​ជន ​​ដែល​ធ្វើ​ដំ​ណើកា​រ​ឆ្លង​កា​ត់​ទីតាំ​ង​​នេះ​ ​ផ្ទុះ​ការ​រិះ​គ​ន់​ និ​ង​មិន​ពេ​ញ​ចិ​ត្តចំ​ពោះ​អាជ្ញា​ធ​រ​ក្រុង​៕