Alynana Media Cambodia
Icon Collap
clinic narit

ទាហានមនុស្សយន្ត នឹងមានវត្តមានក្នុងជួរទ័ពអង់គ្លេស​នៅឆ្នាំ២០៣០

Admin Alynana | Aug 15, 2023
ទាហានមនុស្សយន្ត នឹងមានវត្តមានក្នុងជួរទ័ពអង់គ្លេស​នៅឆ្នាំ២០៣០
Clinic narith

យោងតាមការចុះផ្សាយរបស់គេហទំព័រ Daily Mail, មេទ័ពអង់គ្លេស​ កំពុងបង្ហាញពីគម្រោងអភិវឌ្ឍទាហានជីវសាស្រ្ត ដែលមានថាមពលដូចជាតួអង្គក្នុងខ្សែភាពយន្ត Terminator។

យោងតាមឯកសាររបស់រដ្ឋាភិបាល បានបង្ហាញថា ឧបករណ៍ទំនើបៗ នឹងបង្កើតបានជាកងទ័ពដែលអាចមើលធ្លុះជញ្ជាំង ធ្វើទំនាក់ទំនងតាមរលកធាតុអាកាស ឬរកឃើញសារធាតុគីមីគ្មានក្លិនឬរសជាតិនៅក្នុងខ្យល់។

នៅឆ្នាំ២០៣០ ទាហានទាំងនោះ ក៏នឹងពាក់ឈុតគ្រឿងយន្ត ដើម្បីការពារពីគ្រាប់កាំភ្លើង និងបង្កើនកម្លាំង និងល្បឿនផងដែរ។ គម្រោងដ៏អស្ចារ្យដែលសហការជាមួយក្រសួងការពារជាតិរបស់ប្រទេសអាល្លឺម៉ង់មួយនេះ បានកើតឡើងចំពេលចក្រភពអង់គ្លេស ព្យាយាមយកឈ្នះប្រទេសចិន ដែលគេដឹងថា ក៏កំពុងមានការអភិវឌ្ឍស្រដៀងគ្នានេះ។

ឯកសារដែលដាក់ចេញនូវយុទ្ធសាស្ត្ររបស់ក្រសួងការពារ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ បាននិយាយថា ខ្លួនកំពុងសម្លឹងមើលទៅមនុស្សយន្ត ការបង្កើនមនុស្ស ពិសោធន៍សារធាតុគីមី និង AI ដើម្បីបង្កើតទាហានពូជថ្មី។រឿងនេះ បានធ្វើឲ្យគេនឹកឃើញដល់កាលពី៣ឆ្នាំមុន ដែលមេបញ្ជាការយោធាកំពូលអង់គ្លេសនិយាយថា មនុស្សយន្តអាចរួមចំណែក១ភាគ៤ក្នុងជួរកងទ័ព នារយៈពេលប៉ុន្មានឆ្នាំខាងមុខ។

ពេលនោះ លោកឧត្តមសេនីយ៍ Sir Nick Carter បានលើកឡើងថា “ទាហានយន្ត” ចំនួន៣ម៉ឺននាក់អាចដើរតួយ៉ាងសំខាន់នៅក្នុងកងកម្លាំងអង់គ្លេសនៅទសវត្សរ៍ឆ្នាំ២០៣០។ លោកបន្ថែមថា ពួកគេអាចធ្វើការជាមួយកងទ័ពពិតចំនួន៩ម៉ឺននាក់៕