Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋបាលរាជធានី ប្រកាសបញ្ចៀសគ្រប់យានជំនិះ លើកំណាត់ផ្លូវ៤ខ្សែនេះ នៅថ្ងៃទី២១-២២

Media LNN | Aug 19, 2023
រដ្ឋបាលរាជធានី ប្រកាសបញ្ចៀសគ្រប់យានជំនិះ លើកំណាត់ផ្លូវ៤ខ្សែនេះ នៅថ្ងៃទី២១-២២
Clinic narith

(ភ្នំពេញ)៖ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងស្តីអំពី ការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងការប្រារព្ធពិធីបើកសម័យប្រជុំដំបូង រដ្ឋសភានីតិកាលទី៧ ចំនួន២ថ្ងៃ។

ដោយហេតុថា​នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា នឹងរៀបចំប្រារព្ធពិធីបើក សម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧នៅវិមានរដ្ឋសភាក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ដោយឡែកនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ដដែលនោះ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នឹងបន្តដើម្បីធ្វើការបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់ នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល។
យ៉ាងណាមិញដើម្បីឱ្យការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងចៀសវាងបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបញ្ចៀស ចរាចរជាបណ្តោះអាសន្ននៅជុំវិញទីតាំងប្រារព្ធពិធី និងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរ ឆ្លងកាត់កំណាត់វិថីមួយចំនួន៤ដូចខាងក្រោម ចាប់ពីវេលាម៉ោង ០៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី ៖

១. កំណាត់វិថីរដ្ឋសភា (ចាប់ពីរង្វង់មូលសម្ដេចព្រះសង្ឃរាជ ជួន ណាត រហូតដល់ស្តុបស្ថានទូតរុស្ស៊ី)។

២.កំណាត់វិថីសម្តេច ហេង សំរិន (ចាប់ពីវិថី សម្តេច ហ៊ុន សែន រហូតដល់វិថីរដ្ឋសភា)។

៣.កំណាត់ផ្លូវលេខ៧៨ (ចាប់ពីវិថី សម្តេច ហ៊ុន សែន រហូតដល់វិថីរដ្ឋសភា)។

៤.កំណាត់ផ្លូវបើកថ្មី ហៅផ្លូវJICA (ចាប់ពីវិថីទន្លេតូច រហូតដល់វិថីរដ្ឋសភា)។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមផ្លូវខាងលើមេត្តាជ្រាប យោគយល់អធ្យាស្រ័យនិងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើដោយ អនុគ្រោះ ផុតរយៈពេលបញ្ចៀសចរាចរនេះរដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ៕​

Photo 2023 08 18 12 30 21

Photo 2023 08 18 12 30 24