Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ច្បាប់ស្តីពីសារពើពន្ធ២០២៣៖ អ្នកគេចវេះមិនបង់ពន្ធ នឹងប្រឈមមុខដាក់ពន្ធនាគារពី១(មួយ)ឆ្នាំ ទៅ៥(ប្រាំ)ឆ្នាំ

Admin Alynana | Aug 29, 2023
ច្បាប់ស្តីពីសារពើពន្ធ២០២៣៖ អ្នកគេចវេះមិនបង់ពន្ធ នឹងប្រឈមមុខដាក់ពន្ធនាគារពី១(មួយ)ឆ្នាំ ទៅ៥(ប្រាំ)ឆ្នាំ
Clinic narith

យោងតាមច្បាប់ស្តីពីសារពើពន្ធថ្មី២០២៣ នៅផ្នែកទី៥ ស្ដីពី ទណ្ឌកម្មព្រហ្មទណ្ឌ ក្នុងមាត្រា២៤២ បទល្មើសគេចវេះពន្ធ បានចែងថា

"ដោយមិនទាន់គិតដល់បទល្មើសព្រហ្មទណ្ឌផ្សេងទៀត អភិបាល បណ្ណាធិការ កម្មសិទ្ធិកររបស់ សហគ្រាសណាមួយ ឬបុគ្គលទទួលខុសត្រូវឱ្យសហគ្រាសណាមួយដែលបានប្រព្រឹត្តអំពើគេចវេះពន្ធដូចមាន ចែងក្នុងមាត្រា២២៦នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ឆ្នាំ ទៅ៥(ប្រាំ)ឆ្នាំ និងពិន័យ ជាប្រាក់ពី១០០ ០០០ ០០០(មួយរយលាន)រៀល ទៅ២០០ ០០០ ០០០(ពីររយលាន)រៀល។"