Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ធនាគារជាតិ នៃកម្ពុជា ត្រៀមខ្លួនចាត់វិធានការចាំបាច់ ដើម្បីរក្សាតម្លៃប្រាក់រៀល

Media LNN | Aug 30, 2023
ធនាគារជាតិ នៃកម្ពុជា ត្រៀមខ្លួនចាត់វិធានការចាំបាច់ ដើម្បីរក្សាតម្លៃប្រាក់រៀល
Clinic narith

 

(ភ្នំពេញ)៖ ធនាគារជាតិ នៃកម្ពុជា ត្រៀមខ្លួនចាត់វិធានការតាមការចាំបាច់ ដែលរួមមានការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ និងការប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុដទៃទៀត ដើម្បីរក្សាតម្លៃប្រាក់រៀល សំ ដៅរក្សាអំណាចទិញនៃចំណូលប្រជាជនកម្ពុជាឱ្យមានស្ថិរភាព។ នេះបើតាមធនាគារជាតិ នៃកម្ពុជា ចេញសេចក្ដីជូនដំណឹងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។

ប្រភពដដែលបន្តថា ធនាគារជាតិ នៃកម្ពុជា បន្តប្រកាន់យករបបអត្រាប្តូរប្រាក់អណ្ដែតមានការគ្រប់ គ្រង ដែលអនុញ្ញាតឱ្យអត្រាប្ដូរប្រាក់រៀលប្រែប្រួលក្នុងកម្រិតសមស្រប។

សេចក្ដីជូនដំណឹងរបស់ធនាគារជាតិ នៃកម្ពុជា បានរម្លឹកឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អត្រាប្ដូរប្រាក់ជារៀលធៀបនឹងដុល្លារអាម៉េរិកបានកើនឡើងគួរឱ្យកត់សម្គាល់ ដែលមូលហេតុច ម្បង នៃការកើនឡើងនេះ គឺដោយសារកត្តារដូវកាល និងសម្ពាធនៃការឡើងថ្លៃនៃប្រាក់ដុល្លារអាម៉េរិកនៅលើទីផ្សារអន្តរជាតិ។

ចំពោះកត្តារដូវកាល កំណើនតម្រូវការប្រាក់រៀលបានថយល្បឿន នៅក្នុងដំណាក់កាលនៃការបង្កបង្កើ នផលកសិកម្ម និងរដូវកាលដែលសកម្មភាពវិស័យទេសចរណ៍មិនមានភាពមមាញឹក (low season)។ ចំណែកប្រាក់ដុល្លារអាម៉េរិកជារួមបានបន្តឡើងថ្លៃធៀបនឹងរូបិយបណ្ណផ្សេងៗទៀតនៅលើពិភពលោក ក្រោយពីធនាគារកណ្ដាលអាម៉េរិកបន្តដំឡើងអត្រាការប្រាក់គោល ដែលទាក់ទាញមូលធនឱ្យហូរចូលទៅសហរដ្ឋអាម៉េរិក និងបង្កើនតម្រូវការប្រាក់ដុល្លារអាម៉េរិកនៅលើទីផ្សារអន្តរជាតិ៕