Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិកកាន់តែឡើងថ្លៃ ធ្វើឲ្យកើតមានលុយហើម តើអ្វីទៅជាលុយហើម?

Media LNN | Aug 31, 2023
ប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិកកាន់តែឡើងថ្លៃ ធ្វើឲ្យកើតមានលុយហើម តើអ្វីទៅជាលុយហើម?
Clinic narith

បងប្អូនមួយចំនួនប្រហែលជាធ្លាប់លឺគេនិយាយពីលុយហើម ប៉ុន្ដែមានបងប្អូនមួយចំនួនប្រហែលជាមិនទាន់យល់ទេថាតើលុយហើមមានន័យដូចម្ដេច។ ដូច្នេះថ្ងៃនេះ យើងនឹងធ្វើការពន្យល់ពីលុយហើមសម្រាប់ប្រិយមិត្តអ្នកអានមួយចំនួនដែលមិនទានយល់។

ពេលគេនិយាយថាលុយហើមមានន័យថារូបិយប័ណ្ណរបស់ប្រទេសមួយធ្លាក់ថ្លៃបើធៀបនឹងរូបិយប័ណ្ណផ្សេងទៀតក្នុងទីផ្សារប្ដូរប្រាក់។ បើនិយាយឲ្យស្រួលយល់គឺរូបបិយប័ណ្ណមួយចុះថោកធៀបនឹងរូបិយប័ណ្ណមួយផ្សេងទៀត។

ជាក់ស្ដែងគិតត្រឹមថ្ងៃនេះប្រាក់រៀលខ្មែរយើងកំពុងតែហើម(ធ្លាក់ថ្លៃ)កាន់តែខ្លាំងបើធៀបនឹងប្រាក់ដុល្លារអាមេរិក។ ជាធម្មតាយើងតែងតែគិតអត្រាប្ដូរប្រាក់គោលគឺ១ដុល្លារស្មើនឹង៤,០០០រៀល។ ប៉ុន្ដែដោយសារលុយរៀលយើងហើម( ធ្លាក់ថ្លៃ) ដូច្នេះគិតត្រឹមថ្ងៃនេះ១ដុល្លារស្មើនឹង៤,១៥៨រៀល នេះបើយោងតាមវេបសាយរបស់ធនាគារជាតិនៃកម្ពុជា។  

ត្រង់នេះមានន័យថាបើអ្នកចង់យកលុយរៀលខ្មែរទៅប្ដូរយកប្រាក់ដុល្លារនោះអ្នកនឹងត្រូវការលុយរៀលកាន់តែច្រើនជាងមុនដើម្បីប្ដូរយកប្រាក់ដុល្លារព្រោះប្រាក់រៀលចុះថោកធៀបនឹងប្រាក់ដុល្លារ។ តែបើយកប្រាក់ដុល្លារទៅប្ដូរយកលុយរៀលខ្មែរវិញអ្នកនឹងចំណេញកន្ទុយពោលគឺបានលុយរៀលកាន់តែច្រើន។
បើយោងតាមសេចក្ដីប្រកាសរបស់ធនាគារជាតិនៃកម្ពុជាស្ដីពីការត្រៀមចាត់វិធានការរក្សាស្ថិរភាពអត្រាប្ដូរប្រាក់បានឲ្យដឹងថាប្រាក់រៀលធ្លាក់ថ្លៃធៀបនឹងប្រាក់ដុល្លារដោយសារតែកត្ដារដូវកាលនិងសម្ពាធនៃការកើនឡើងប្រាក់ដុល្លារលើទីផ្សារអន្តរជាតិ។
ចំពោះកត្តារដូវកាលកំណើនតម្រូវការប្រាក់រៀលបានថយល្បឿននៅក្នុងដំណាក់កាលនៃការបង្កបង្កើនផលកសិកម្មនិងរដូវកាលដែលសកម្មភាពវិស័យទេសចរណ៍មិនមានភាពមមាញឹក( Low season)។ ចំណែកប្រាក់ដុល្លារជារួមបានបន្តឡើងថ្លៃបើធៀបនឹងរូបិយប័ណ្ណផ្សេងៗទៀតលើពីភពលោកក្រោយពីធនាគារកណ្ដាលអាមេរិកបន្តដំឡើងការប្រាក់គោលដែលទាក់ទាញមូលធនឲ្យហូរចូលទៅសហរដ្ឋអាមេរិកនិងបង្កើនតម្រូវការប្រាក់ដុល្លារលើទីផ្សារអន្តរជាតិ៕