Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

តម្លៃប្រេងសាំង ដើមខែកញ្ញា! នេះជាតម្លៃប្រេងសាំងដែលក្រសួងកំណត់ឱ្យលក់ចាប់ពីថ្ងៃទី០១ ដល់ទី១០ ខែកញ្ញា

Media LNN | Sep 01, 2023
តម្លៃប្រេងសាំង ដើមខែកញ្ញា! នេះជាតម្លៃប្រេងសាំងដែលក្រសួងកំណត់ឱ្យលក់ចាប់ពីថ្ងៃទី០១ ដល់ទី១០ ខែកញ្ញា
Clinic narith

(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម មុននេះបន្តិចបានឱ្យដឹងថា តម្លៃប្រេងសាំងដែលត្រូវលក់នៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី0១ ដល់ថ្ងៃទី១0 ខែកញ្ញា ឆ្នាំ២០២៣ នឹងត្រូវលក់នៅក្នុងតម្លៃ ៤.៦០០ រៀល/ក្នុង១លីត្រសម្រាប់សាំងធម្មតា EA92  និង ៤,៧៥០ រៀល/ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

បើប្រៀបធៀបទៅនឹងតម្លៃប្រេងសាំងសប្តាហ៍ចាស់ ឃើញថាតម្លៃប្រេងសាំងសប្តាហ៍នេះគឺចុះថ្លៃចំនួន ៥០រៀល ខណៈដែលតម្លៃប្រេងសាំងចាស់មានតម្លៃ ៤.៦៥០ រៀល/ក្នុង១លីត្រ ប៉ុន្តែប្រេងម៉ាស៊ូតវិញគឺឡើងថ្លៃចំនួន ៥០រៀល ខណៈដែលតម្លៃលក់ប្រេងម៉ាស៊ូតចាស់គឺ ៤,៧០០ រៀល/ក្នុង១លីត្រ។

គូសបញ្ជាក់ផងដែរថា បើផ្អែកតាមតម្លៃនៅលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី ០១ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៣ គឺត្រូវលក់ក្នុងតម្លៃ ៤,៨៧០រៀល/លីត្រ សម្រាប់សាំងធម្មតា និងតម្លៃ ៥,០២០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ ប៉ុន្តែដើម្បីជួយសម្រួលទៅដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រឹងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៦,៥ដុល្លារ/លីត្រ៕
13