Alynana Media Cambodia
Icon Collap
clinic narit

ជប៉ុន ដាក់ចេញវិធានការ ២ ដើម្បីជួយទីផ្សារគ្រឿងសមុទ្រ ក្រោយការបង្ហូរ​ទឹកសំណល់ចេញពីរោងចក្រនុយក្លេអ៊ែរ

Admin Alynana | Sep 02, 2023
ជប៉ុន ដាក់ចេញវិធានការ ២ ដើម្បីជួយទីផ្សារគ្រឿងសមុទ្រ ក្រោយការបង្ហូរ​ទឹកសំណល់ចេញពីរោងចក្រនុយក្លេអ៊ែរ
Clinic narith

រដ្ឋាភិបាលជប៉ុនបានបង្កើតវិធានការ និងមូលនិធិចំនួន ២ ក្នុងទំហំទឹកប្រាក់ ៥៤៨ លានដុល្លារដើម្បីជួយអភិវឌ្ឍទីផ្សារអាហារសមុទ្រថ្មី និងរក្សាត្រីបង្កកដែលនៅសេសសល់រហូតដល់អាជីវករអាចលក់បាន នៅពេលដែលតម្រូវការកើនឡើង បន្ទាប់ពីការបង្ហូរទឹកសំណល់ចូលមហាសមុទ្រប៉ាស៊ីហ្វិក ។

វិធានការនេះត្រូវបានដាក់ចេញឡើង ក្រោយពេលដែលលោកនាយករដ្ឋមន្ត្រី Fumio Kishida បានចុះទៅដល់ទីផ្សារត្រីដ៏ធំបំផុតរបស់ទីក្រុងតូក្យូកាលពីថ្មីៗនេះ ហើយលោកថែមទាំងបាននិយាយថា គណៈរដ្ឋមន្ត្រីរបស់លោកនឹងបង្កើតវិធានការដើម្បីជួយដល់ឧស្សាហកម្មនេសាទនៅដើមសប្តាហ៍ក្រោយ ។

លោក Kishida បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីចុះទៅកាន់ទីផ្សារត្រី Toyosu ថា រដ្ឋាភិបាលនឹងប្រើប្រាស់ប្រាក់រាប់រយលានដុល្លារពីថវិកាបម្រុងសម្រាប់ឆ្នាំសារពើពន្ធនេះ ដើម្បីផ្តល់មូលនិធិដល់វិធានជួយដល់ឧស្សាហកម្មនេសាទ ហើយវិធានការ ២ នោះរួមបញ្ចូលទាំង ការគាំទ្រពីក្រុមហ៊ុនក្នុងការអភិវឌ្ឍទីផ្សារថ្មី និងការពិភាក្សាជាមួយប្រទេសចិនផងដែរ ។

 

គ្រាន់តែប្រទេសចិនមួយប៉ុណ្ណោះអាចឲ្យជប៉ុនបាត់បង់ចំណូលពីការនាំចេញអាហារសមុទ្រប្រមាណជា ៦០០ លានដុល្លារ ក្រោយការបង្ហូរទឹកសំណល់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃទី២៤ ខែសីហាកន្លងទៅ ។

បន្ទាប់ពីបង្ហូរទឹកសំណល់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរនោះហើយ ចិនបានហាមប្រាមការនាំចូលអាហារសមុទ្ររបស់ជប៉ុនភ្លាមៗ ខណៈក្នុង​ចំណោម​ផលិតផល​ដែល​មាន​ការ​ពេញ​និយម​បំផុត​នោះ​មាន ​ខ្យង ត្រីធូណា កាំប្រម៉ាសមុទ្រ ត្រីឆ្ពង់ក្រហម និងឈ្លើងសមុទ្រជាដើម ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ ប្រទេសជប៉ុនកើបលុយបានពីការនាំចេញផលិតផលសមុទ្ររហូតទៅដល់ ២.៦ ពាន់លានដុល្លារ ខណៈទីផ្សារគ្រាក់ៗរបស់ជប៉ុន រួមមាន ចិន ហុងកុង និងថៃជាដើម ៕