BENGALURU៖ បន្ទាប់ពីទទួលបានជោគជ័យយ៉ាងឆាប់រហ័សនៃការចុះចតនៅភពព្រះច័ន្ទរបស់ទីភ្នាក់ងារអវកាសរបស់ឥណ្ឌា បានបាញ់បង្ហោះរ៉ុក្កែតមួយនៅថ្ងៃសៅរ៍នេះ ដើម្បីសិក្សាភពព្រះអាទិត្យ ដែលជាបេសកកម្មដំបូងរបស់ខ្លួនក្នុងការបាញ់ទៅភពព្រះអាទិត្យ។
តាមការផ្សាយផ្ទាល់នៅលើគេហទំព័ររបស់អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បានបង្ហាញថា រ៉ុក្កែតបានទៅបន្សល់ទុកនូវផ្សែង និងភ្លើង ដោយជោគជ័យធ្វើឲ្យអ្នកវិទ្យាសាស្ត្រក្នុងទីនោះបានទះដៃអបអរសាទរ។
យោងតាមទីភ្នាក់ងារអវកាសរបស់ឥណ្ឌា បានចុះផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលពីមុនជា Twitter បានឲ្យដឹងថា ផ្កាយរណបឥឡូវនេះកំពុងស្ថិតនៅក្នុងគន្លងតារាវិថី៕