(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីជូនដំណឹងដល់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ដែលមានអាជ្ញាបណ្ណថា ខ្លួននឹងដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន៥០លានដុល្លារ ដើម្បីរក្សាស្ថិរភាពប្រាក់រៀល។
នេះបើយោងតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា។
យោងតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា
នឹងដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិក តាមកាលបរិច្ឆេទដូចខាងក្រោម៖
* នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ចំនួន១០លានដុល្លារអាមេរិក
* ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ចំនួន១៥លានដុល្លារអាមេរិក
* ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ចំនួន១០លានដុល្លារអាមេរិក
* ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ចំនួន១៥លានដុល្លារអាមេរិក ។
អាស្រ័យដូចជម្រាបជូនខាងលើនេះ សូមគ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ដែលមានអាជ្ញាបណ្ណទាំងអស់ ជ្រាបជាព័ត៌មាន និងត្រៀមលក្ខណៈចូលរួមការដេញថ្លៃតាមកាលបរិច្ឆេទខាងលើ៕
សូមអានសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា ទាំងស្រុង៖