Alynana Media Cambodia
Icon Collap
clinic narit

ម្ចាស់អាជីវកម្មនៅក្នុងទីក្រុងហូជីមិញកំពុងប្រឈមមុខនឹងបំណុលពន្ធ ដោយសារបញ្ហាហិរញ្ញវត្ថុ

Media LNN | Sep 07, 2023
ម្ចាស់អាជីវកម្មនៅក្នុងទីក្រុងហូជីមិញកំពុងប្រឈមមុខនឹងបំណុលពន្ធ ដោយសារបញ្ហាហិរញ្ញវត្ថុ
Clinic narith

អាជីវកម្មមួយចំនួននៅក្នុងទីក្រុងហូជីមិញ ជាពិសេសអ្នកដែលកំពុងប្រតិបត្តិការក្នុងវិស័យអចលនទ្រព្យកំពុងប្រឈមមុខនឹងបំណុលពន្ធយ៉ាងច្រើន ដោយសារតែបញ្ហាហិរញ្ញវត្ថុ និងបញ្ហាកង្វះប្រភពសាច់ប្រាក់បង្វិលសម្រាប់ប្រតិបត្តិការនៅក្នុងអាជីវកម្ម។ បំណុលពន្ធដែលពួកគេជំពាក់បានឡើងរហូតដល់ ទៅ ជិត៨ ទ្រីលានដុង ឫប្រមាណជា ៣២៦ លានដុល្លារ។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន Vientnam News។

អាជីវកម្មមួយចំនួននៅក្នុងទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចភាគខាងត្បូងវៀតណាម ជាពិសេសអ្នកដែលកំពុងប្រតិបត្តិការក្នុងវិស័យអចលនទ្រព្យកំពុងប្រឈមមុខនឹងបំណុលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយសារតែបញ្ហាហិរញ្ញវត្ថុ និងបញ្ហាកង្វះសាច់ប្រាក់ងាយស្រួល ឬទុនបង្វិល។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Vietnam News ។

នៅត្រឹមចុងត្រីមាសទីពីរនៃឆ្នាំ២០២៣ នេះ នាយកដ្ឋានពន្ធដារទីក្រុងហូជីមិញបានប្រកាសបញ្ជីអាជីវកម្មចំនួនជាជាង ១០០ ក្រុមហ៊ុន ដែលមានបំណុលពន្ធ សរុបដល់ទៅជិត ៨ ទ្រីលានដុង ឫប្រមាណជា ៣២៦ លានដុល្លារ ហើយភាគច្រើនជាក្រុមហ៊ុនអចលនទ្រព្យ ។

អ្នកជំនាញបានកត់សម្គាល់ថា ឧស្សាហកម្មអចលនទ្រព្យនៅវៀតណាមត្រូវបានរងផលប៉ះពាល់ជាពិសេសដោយបញ្ហាប្រឈម និងឧបសគ្គសាច់ប្រាក់ងាយស្រួល ដែលធ្វើឱ្យវិបត្តិមានស្ថានភាពកាន់តែស្រួចស្រាល់ខ្លាំងឡើង ហើយវាត្រូវបានគេលើកឡើងថា កំពុងតែឈានដល់ការគំរាមកំហែងផ្សារភាគហ៊ុនវៀតណាមផងដែរ ។

ក្រៅពីវិស័យអចលនទ្រព្យ ក្រុមហ៊ុនមកពីវិស័យផ្សេងទៀតដូចជា វាយនភណ្ឌ ផលិតកម្ម ពាណិជ្ជកម្ម និងដឹកជញ្ជូន ក៏ប្រឈមនឹងបំណុលពន្ធគួរសមផងដែរ។

អ្នកជំនាញបានព្រមានថា បញ្ហាបំណុលពន្ធឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសេដ្ឋកិច្ចទូលំទូលាយ ដែលអាជីវកម្មនៅទីក្រុងធំជាងគេរបស់ប្រទេសនេះកំពុងតែតស៊ូនៅក្នុងវិបត្តិ។

សម្រាប់អាជីវកម្មដែលមានបំណុលហួសកាលកំណត់តិចជាង ៩០ ថ្ងៃ ខាងពន្ធដារវៀតណាមនឹងព្យាយាមទំនាក់ទំនងតាមរយៈបណ្តាញផ្សេងៗដូចជា ការហៅទូរសព្ទ សារជាអក្សរ និងអ៊ីម៉ែល ហើយអញ្ជើញពួកគេឱ្យមកពិភាក្សារកដំណោះស្រាយ។

យោងតាមនាយកដ្ឋានបានឱ្យដឹងថា សម្រាប់បំណុលពន្ធលើសពី ៩០ ថ្ងៃ វិធានការអនុវត្តតឹងរ៉ឹងនឹងត្រូវបានអនុវត្ត ដើម្បីធ្វើយ៉ាងណាទាមទារបំណុលពន្ធដែលពួកគេជំពាក់ ៕