Alynana Media Cambodia
Icon Collap
clinic narit

ពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី មានទំហំ៣៧៧លានដុល្លារ នា៧ខែនេះ

Media LNN | Sep 07, 2023
ពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី មានទំហំ៣៧៧លានដុល្លារ នា៧ខែនេះ
Clinic narith

(ភ្នំពេញ)៖ ទំហំពាណិជ្ជកម្ម និងកំណើនភ្ញៀវទេសចរ រវាងកម្ពុជានិងម៉ាឡេស៊ី បានបន្តកើនឡើងជាបន្តបន្ទាប់។ ៧ខែនេះ ទំហំពាណិជ្ជកម្មភាគីទាំងពីរ ចំនួន៣៧៧លានដុល្លារ។ នេះបើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចេញផ្សាយ។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបជាមួយលោក Datuk Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតសហព័ន្ធម៉ាឡេស៊ីប្រចាំកម្ពុជា ក្នុងពិធីបុណ្យជាតិលើកទី៦៦របស់ប្រទេសម៉ាឡេស៊ី។  

តាមរយៈជំនួបនេះថ្នាកដឹកនាំកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាប​ន្តពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី និងបន្តពង្រឹងទំនាក់ទំនងប្រជាជន និងប្រជាជនយ៉ាងប្រសើរ។ ជាក់ស្តែង ទំហំពាណិជ្ជកម្ម បានកើនឡើងពី៥០០លានដុល្លារ នៅឆ្នាំ២០២១ ដល់៦២០លានដុល្លារ នៅឆ្នាំ២០២២។ 

លោក ហេង សួរ លើកឡើងបែបនេះ៖ «ម៉ាឡេស៊ីឈរនៅលំដាប់ថ្នាក់ទី៦ ក្នុងចំណោមប្រទេសដែលបានបោះទុនវិនិយោគច្រើនជាងគេនៅកម្ពុជា»។

ចំណែកភ្ញៀវទេសចរម៉ាឡេស៊ី ដែលមកទស្សនានៅកម្ពុជាវិញ ក៏បានកើនឡើងជាលំដាប់ដែរ។ ក្នុងឆ្នាំ២០២០ មានភ្ញៀវទេចរពីម៉ាឡេស៊ីជាង២.៥ម៉ឺននាក់ ហើយឆ្នាំ២០២២ កើនឡើងមកដល់ជាង៥.៣ម៉ឺននាក់។ បើគិតត្រឹម៧ខែដើមឆ្នាំ២០២៣នេះ ភ្ញៀវទេសចរម៉ាឡេស៊ីជាង៥.២ម៉ឺននាក់បានមកទស្សនានៅកម្ពុជា។ នេះបើតាម លោក ហេង សួរ ។

បច្ចុប្បន្នប្រជាពលរដ្ឋនិងនិស្សិតខ្មែរ មានជាង២.២ម៉ឺននាក់ កំពុងបំពេញការងារ និងសិក្សានៅម៉ាឡេស៊ី ដើម្បីកសាងសមត្ថភាព និងស្វែងរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ៕