Alynana Media Cambodia
Icon Collap
clinic narit

ចិន ពង្រឹកបម្រាមប្រើប្រាស់ទូរស័ព្ទដៃ iPhone ធ្វើឲ្យប៉ះពាល់ដល់វិស័យបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក

Admin Alynana | Sep 08, 2023
ចិន ពង្រឹកបម្រាមប្រើប្រាស់ទូរស័ព្ទដៃ iPhone ធ្វើឲ្យប៉ះពាល់ដល់វិស័យបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក
Clinic narith

អាមេរិក៖ ការពង្រីកបម្រាមប្រើប្រាស់លើទូរសព័្ទដៃ iPhone ចំពោះបុគ្គលិករដ្ឋាបាភិបាល បានប៉ះពាល់ដល់ក្រុមហ៊ុន Apple និងភាគហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ទី៧ខែកញ្ញា ខណៈក្រុមវិនិយោគិនខកចិត្តជុំវិញការប៉ះពាល់ហិរញ្ញវត្ថុនៃការកើនឡើងភាពតានតឹនរវាងទំនាក់ទំនងការទូត អាមេរិកនិងចិនលើក្រុមហ៊ុននានាដោយសារការរារាំងដ៏ធំរបស់ចិន ។   

ចំណូលក្រុមហ៊ុន Apple បានធ្លាក់ចុះជាង៣ភាគរយ ហើយកំពុងស្ថិតនៅលើផ្លូវឈានទៅរកការធ្លាក់ចុះរយៈពេលពីរថ្ងៃដ៏អាក្រក់បំផុតរបស់ខ្លួនចាប់តាំងពីខែវិច្ឆិកា បន្ទាប់ពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថាទីក្រុងប៉េកាំងបានប្រាប់បុគ្គលិកនៅទីភ្នាក់ងារកណ្តាលរដ្ឋាភិបាលមួយចំនួនក្នុងប៉ុន្មានពេលសប្តាហ៍ថ្មីៗនេះឲ្យឈប់ប្រើប្រាស់ទូរស័ព្ទដៃក្រុមហ៊ុន Apple នៅកន្លែងធ្វើការ។ 

ក្រុមអ្នកវិភាគរបស់ក្រុមហ៊ុន Wall Street បាននិយាយថា បម្រាមនេះបង្ហាញថា សូម្បីតែក្រុមហ៊ុនដែលមានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលចិន និងវត្តមានដ៏ធំនៅក្នុងមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកមួយនេះ ក៏មិនមានភាពស៊ាំនឹងការកើនឡើងភាពតានតឹងរវាងប្រទេសទាំងពីរដែរ។

ក្រុមហ៊ុនផ្គត់ផ្គង់ Apple Qualcomm ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជាច្រើនរបស់សហរដ្ឋអាមេរិកដែលមានវត្តមានប្រទេសចិនធំជាងគេបានធ្លាក់ចុះជិត៧ភាគរយឈានឆ្ពោះទៅរកការខាតបង់  ក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។  លោក ម៉ៃ ហ្គាឡាហ័រ (Mike Gallagher) ប្រធានក្រុមប្រឹក្សាសភានៅប្រទេសចិន បាននិយាយថា ការហាមប្រាមកាន់តែទូលំទូលាយមិនគួរឲ្យភ្ញាក់ផ្អើលនោះទេ ហើយបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងដើម្បីកម្រិតការចូលទៅកាន់ទីផ្សារពីសំណាក់ក្រុមហ៊ុនរបស់លោកខាងលិចទៅកាន់ប្រទេសចិន៕