ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវកំណត់លើដីដែលគ្មានសំណង់ និងដីដែលមានសំណង់បោះបង់ចោល ស្ថិតក្នុងរាជធានីភ្នំពេញ ទីក្រុងនានា និងតំបន់ទាំងឡាយណាដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់។
យ៉ាងណាមិញចំពោះដីធ្លីជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់គឺជា ដីធ្លីទាំងឡាយណាដែលគ្មានមានលក្ខណៈណាមួយ នៃលក្ខណៈទាំង ៥ ដូចខាងក្រោម ៖
- ដីមានសំណង់ស្ថិតនៅក្នុងតំបន់លំនៅឋាន ដែលកម្មសិទ្ធិករប្រើប្រាស់ជាកន្លែងស្នាក់នៅជាសំខាន់របស់ខ្លួន និងបានស្នាក់នៅកន្លែងនោះ ចំនួន ១៨៣ថ្ងៃ ឬច្រើនជាងចាប់ពីថ្ងៃទី១ ខែតុលា នៃឆ្នាំជាប់ពន្ធកន្លងទៅ រហូតដល់
- ដីជួលដែលមានសំណង់មានការកាន់កាប់ ដែលផ្តល់លាភការប្រចាំខែលើសពី ៨០% នៃ១ភាគ១២ នៃតម្លៃដីក្នុងឆ្នាំប្រមូលពន្ធ គុណនឹង មេគុណកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ដីដែលមានសកម្មភាពសេដ្ឋកិច្ចស្របតាមការកំណត់តំបន់របស់រដ្ឋ ដែលមានប្រាក់ចំណូលប្រចាំខែអំពីសកម្មភាពនោះ បានលើសពី ចំនួន៨០% នៃចំនួន ១ ភាគ ១២ នៃតម្លៃដីក្នុងឆ្នាំប្រមូលពន្ធ គុណនឹងមេគុណកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ដីជាកម្មសិទ្ធិរបស់រដ្ឋ ដែលបានជួលទៅឱ្យនីតិបុគ្គល ឬរូបវន្តបុគ្គល ហើយដីនោះមានលក្ខណៈណាមួយនៃចំណុចទាំង៣ ខាងលើ - ដីដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀងវិនិយោគ។
ពន្ធលើដីធ្លីមិនបានប្រើប្រាស់ជាពន្ធប្រចាំឆ្នាំ ត្រូវកំណត់តាមអត្រា ២% នៃតម្លៃដីគិតតាមតម្លៃទីផ្សារដែលកំណត់ដោយគណៈកម្មការវាយតម្ល ដីធ្លីមិនបានប្រើប្រាស់៕
រូបមន្ដគិតពន្ធ ៖
- ប្រាក់ពន្ធត្រូវបង់ = តម្លៃដីសរុប x អត្រាពន្ធ (២%)
- តម្លៃដីសរុប = ផ្ទៃដីសរុប (គិតជាម៉ែត្រក្រឡា)× តម្លៃដី(ក្នុងមួយម៉ែត្រក្រឡា)