Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កូរ៉េខាងជើងចាប់ផ្ដើមប្រតិបត្តិការនាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរយុទ្ធសាស្ត្រថ្មីដើម្បីល្បាតតាមដែនទឹកសមុទ្រ

Admin Alynana | Sep 08, 2023
កូរ៉េខាងជើងចាប់ផ្ដើមប្រតិបត្តិការនាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរយុទ្ធសាស្ត្រថ្មីដើម្បីល្បាតតាមដែនទឹកសមុទ្រ
Clinic narith

ប្រទេសកូរ៉េខាងជើងចាប់ផ្ដើមប្រតិបត្តិការនាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរយុទ្ធសាស្ត្រថ្មីដើម្បីល្បាតតាមដែនទឹកសមុទ្ររវាងឧបទ្វីបកូរ៉េ និងជប៉ុន។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃសុក្រនេះថា កូរ៉េខាងជើងបានចាប់ផ្ដើមប្រតិបត្តិការ«នាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរយុទ្ធសាស្ត្រ»ជាលើកដំបូងរបស់ខ្លួន ហើយបានប្រគល់វាទៅឱ្យកងនាវាជើងទឹកដើម្បីល្បាតដែនទឹករវាងឧបទ្វីបកូរ៉េ និងជប៉ុន។

ទីភ្នាក់ងារ KCNA បានបញ្ចេញរូបភាពដែលបង្ហាញពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងមន្ត្រីជាន់ខ្ពស់កំពុងចូលរួមក្នុងពិធីចាប់ផ្ដើមប្រើនាវាមុជទឹកលេខ៨៤១ឈ្មោះ ហេរ៉ូ គីម គុន អូក (Hero Kim Kun Ok) ដោយយកឈ្មោះតាមឥស្សរជនប្រវត្តិសាស្ត្រកូរ៉េខាងជើងម្នាក់កាលពីថ្ងៃពុធនៅកំពង់ផែ ផុងដេ (Pongdae)។

លោក ជុងអ៊ុន បាននិយាយថា ការបំពាក់អាវុធនុយក្លេអ៊ែរដល់កងទ័ពជើងទឹកកូរ៉េខាងជើងគឺជាកិច្ចការបន្ទាន់មួយ និងបានសន្យាថានឹងបញ្ជូននាវាមុជទឹកនិងនាវាបើកលើទឹកបំពាក់ដោយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្របន្ថែមទៀតទៅឱ្យកងកម្លាំងទ័ពជើងទឹករបស់ខ្លួន។

ភ្លាមៗនេះគេមិនទាន់ដឹងច្បាស់ថា តើនាវាមុជទឹកថ្មីនេះបានបំពាក់មីស៊ីលប្រភេទណាខ្លះនោះទេខណៈដែលកន្លងមកកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលសម្រាប់បាញ់ពីនាវាមុជទឹក (SLBMs) និងប្រភេទមីស៊ីលមួយចំនួនទៀតដែលអាចបាញ់ចេញពីនាវាមុជទឹកបានផងដែរ៕