Alynana Media Cambodia
Icon Collap
clinic narit

គម្រោងសង់ស្ពានភ្នំពេញ-អរិយក្សត្រ បានបញ្ចប់ការវាយតម្លៃហើយត្រូវការថវិការតម្លៃជាង ២០០លានដុល្លារ

Admin Alynana | Sep 09, 2023
គម្រោងសង់ស្ពានភ្នំពេញ-អរិយក្សត្រ បានបញ្ចប់ការវាយតម្លៃហើយត្រូវការថវិការតម្លៃជាង ២០០លានដុល្លារ
Clinic narith

ឯកឧត្តម គីម ជីនផ្យូ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េបានបញ្ជាក់ថា គម្រោងសាងសង់ស្ពានមិត្ដភាគកម្ពុជា-កូរ៉េ ឬស្ពានភ្នំពេញ-អរិយក្សត្រ បានបញ្ចប់ការវាយតម្លៃរួចរាល់ហើយ ខណៈការសាងសង់នឹងចាប់ផ្ដើមក្នុងពេលឆាប់ៗខាងមុខនេះ។
ការលើកឡើងរបស់ឯកឧត្ដមប្រធានសភានៃសាធារណរដ្ឋកូរ៉េនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។

375792318 877347800623151 4837129138022028977 N

ថ្លែងនៅក្នុងជំនួបខាងលើឯកឧត្ដម គីម ជីនផ្យូ បានលើកឡើងយ៉ាងដូច្នេះថា «នាពេលថ្មីៗនេះការវាយតម្លៃលើគម្រោងនៃការសាងសង់ស្ពានមិត្ដភាពកម្ពុជា-កូរ៉េទើបបានបញ្ចប់ ហើយការសាងសង់នឹងចាប់ផ្ដើមនាពេលឆាប់ៗខាងមុខ។ ខ្ញុំសង្ឃឹមថាស្ពាននេះនឹងជួយដល់ការអភិវឌ្ឍន៍របស់កម្ពុជា និងជានិមិត្ដរូបកម្ពុជាកូរ៉េ»។

 

ឯកឧត្ដមបន្ដថា ប្រទេសកម្ពុជា និងកូរ៉ នឹងបន្ដកិច្ចសហប្រិតបត្ដិការដើម្បីទាក់ទាញក្រុមហ៊ុនកូរ៉េមកវិនិយោគនៅកម្ពុជា និងបន្ដពង្រឹងលើវិស័យនានាបន្ថែមទៀត ហើយកិច្ចសហប្រតិបត្ដិការដ៏រឹងមាំរវាង​ប្រទេសទាំងពីរនឹងរួមចំណែកដល់សន្ដិភាព ស្ថេរភាព និងអភិវឌ្ឍន៍​នៅតំបន់អាស៊ានក៏ដូចជាតំបន់មេគង្គផងដែរ។

គួររំលឹកផងដែរថា កាលពីពេលកន្លងទៅថ្មីៗនេះឯកឧត្ដម ស៊ុន ចាន់ថុល អតីតរដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហើបឲ្យដឹងថា គម្រោងសាងសង់ស្ពានមិត្ដភាពកម្ពុជា-កូរ៉ អាចនឹងបើកការដ្ឋានសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២៤ខាងមុខ។ ដោយបច្ចុប្បន្នគម្រោងនេះកំពុងជ្រើសរើសក្រុមហ៊ុនដេញថ្លៃសម្រាប់ការសាងសង់ ហើយក្នុងនោះមានក្រុមហ៊ុនចំនួន ១២ ឯណោះបានចូលរួម។

សូមជម្រាបផងដែរថា គម្រោងសាងសង់ស្ពានមិត្ដភាពកម្ពុជា-កូរ៉េនេះ គឺមានចំនួន ២ ខ្សែ ដោយខ្សែទី១តភ្ជាប់ពីខាងមុខផ្សាររាត្រីឆ្លងកាត់ទន្លេសាបទៅកាន់តំបន់ជ្រោយចង្វារ និងខ្សែទី២ តភ្ជាប់ពីជ្រោយចង្វារឆ្លងកាត់ទន្លេមេគង្គទៅអរិយក្សត្រតែម្ដង។ គម្រោងសាងសង់នេះគឺទទួលបានប្រាក់កម្ចីពីប្រទេសកូរ៉េជាង ២៤៥ លានដុល្លារ និងបានចុះហត្ថលេខាទទួលកាលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។ 

តាមការសិក្សា ស្ពានមិត្ដភាពកម្ពុជា-កូរ៉េនេះ នឹងសាងសង់ឡើងមានជើងសសរទម្រខ្ពស់ៗ ទៅខាងលើកោងរត់រកគ្នា ដើម្បីយឹតខ្សែកាប ហើយមានលក្ខណៈពិសេសមួយ ជើងសារទម្រមានលក្ខណៈមួយរង្វើល ដែលផ្តល់ភាពងាយស្រួលឱ្យនាវាឆ្លងកាត់ចេញចូលក្រោមស្ពានផងដែរ៕

B095ab8b 502e 4c62 A916 9b424b7a2850

42bedfc5 4c52 4f50 Ada5 D9ce30e3da10

 

A396f57d 7217 4de1 9fe6 78759715a0f3