Alynana Media Cambodia
Icon Collap
clinic narit

ហុងកុងសម្រេចផ្អាកផ្សារហ៊ុនជាលើកទី២ បន្ទាប់ពីរងការវាយប្រហារពីព្យុះភ្លៀងខ្មៅ

Media LNN | Sep 09, 2023
ហុងកុងសម្រេចផ្អាកផ្សារហ៊ុនជាលើកទី២ បន្ទាប់ពីរងការវាយប្រហារពីព្យុះភ្លៀងខ្មៅ
Clinic narith

ហុងកុងបានសម្រេចផ្អាកការជួញដូរភាគហ៊ុននៅលើផ្សារហ៊ុនជាលើកទី២នៅសប្ដាហ៍នេះក្រោយពីជួបការវាយប្រហារខ្លាំងពីព្យុះភ្លៀងខ្មៅ ដែលបង្កទៅជាបញ្ហាទឹកជំនន់ខ្លាំងនៅក្នុងរយៈពេល១៤០នៃប្រវិត្តិសាស្រ្តរបស់ហុងកុង។

បើយោងតាមការចុះផ្សាយរបស់ South China Morning Post បានឲ្យដឹងថាហុងកុងបានសម្រេចផ្អាកការជួញដូរលើផ្សារហ៊ុននិងទីផ្សារនិសន្ទស្សន៍ជាលើកទី២នៅខែនេះបន្ទាប់ពីភ្នាក់ងារត្រួតពិនិត្យអាកាសធាតុបានព្រមានពីព្យុះភ្លៀងដែលជាអាកាសធាតុធ្ងន់ធ្ងរ។

ព្យុះភ្លៀងខ្មៅនេះបានវាយប្រហារក្នុងល្បឿន៨០គីឡូម៉ែត្រក្នុងមួយម៉ោងចំណែកសន្ទស្សន៍ផ្សារហ៊ុនរបស់ហុងកុងបានធ្លាក់ចុះចំនួន១ភាគរយ ហើយទិន្នន័យនៃការធ្វើជំនួញនៅក្រៅប្រទេសរបស់ចិនមានការថយចុះក៏អាចធ្វើឲ្យប៉ះពាល់ការរូបិយ័ណ្ណជាតិផងដែរ។

កាលពីថ្ងៃទី១ខែកញ្ញានេះ ហុងកុងបានជួបព្យុះ សាវឡា កាលពីថ្ងៃទី៣ខែ កញ្ញា ឆ្នាំ ២០២៣ កន្លងទៅ ដែលបានបោកបក់់មកលើប្រទេសហុងកុងនិងធ្វើឱ្យមានភ្លៀងធ្លាប់ជាប់ៗគ្នារយៈពេល ១សប្តាហ៍ពេញ ជាហេតុធ្វើឱ្យមានជំនន់ជន់លិចផ្លូវនៅក្នុងទីក្រុងយ៉ាងខ្លាំង។

គួរបញ្ជាក់ផងដែរថាពេលនេះនៅហុងកុងភ្លៀងធ្លាក់យ៉ាងគំហុកបានធ្វើឱ្យមានការជន់លិចរាលដាលពាសពេញទីក្រុង មិនថាផ្លូវថ្នល់ ផ្សារទំនើប និងស្ថានីយ៍រថភ្លើងក្រោមដី សុទ្ធសឹងតែទទួលផលប៉ះពាល់ទាំងអស់ ខណៈអាជ្ញាធរក៏បានបិទសាលារៀន និងសុំឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះកុំចេញក្រៅផ្តេសផ្តាសចៀសវាងមានគ្រោះថ្នាក់៕