Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

វៀតណាមបំបែកកំណត់ត្រា នាំចេញអង្ករត្រឹមរយ:ពេល ៨ ខែដំបូងឆ្នាំនេះ

Admin Alynana | Sep 12, 2023
វៀតណាមបំបែកកំណត់ត្រា នាំចេញអង្ករត្រឹមរយ:ពេល ៨ ខែដំបូងឆ្នាំនេះ
Clinic narith

ប្រភពដដែលនេះ បានរាយការណ៍ទៀតថា ប្រទេសដែលបាននាំចូលអង្ករវៀតណាមច្រើនជាងគេ ក្នុងអំឡុងខែមករា ដល់ខែសីហា រួមមាន ហ្វីលីពីន ចិន ឥណ្ឌូនេស៊ី និងហ្គាណា ខណ:ទីផ្សារមួយចំនួនបានបង្កើនការទិញអង្ករចូលពីប្រទេសក្នុងតំបន់អាស៊ានមួយនេះ ដល់ទៅ ១៥ ដងឯណោះ។

ការនាំចេញអង្កររបស់វៀតណាម ត្រូវបានគេព្យាករណ៍ថា នឹងនៅតែបន្តកើនឡើងបន្ថែមទៀត សម្រាប់រយ:ពេលដែលនៅសេសសល់ក្នុងឆ្នាំនេះ ដោយសារតែការបញ្ជាទិញដ៏ច្រើន ពីទីផ្សារថ្មីៗ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី អ្នកជំនាញបានណែនាំថា បើទោះបីជាវៀតណាម ជាអ្នកនាំចេញអង្ករឈានមុខគេមួយនៅលើពិភពលោកក៏ដោយ ប៉ុន្តែប្រទេសនេះ គួរតែយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងរយ:ពេលវែងទៅមុខទៀត ក៏ដូចជាបញ្ហាសន្តិសុខស្បៀងអាហារ និងរួមទាំងការលើកកម្ពស់គុណសម្បត្តិនៃវិស័យស្រូវអង្កររបស់ខ្លួន ផងដែរ ។

យោងតាមអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍជនបទ លោក Hoang Trung បានឱ្យដឹងថា វៀតណាមអាចរក្សាបានផ្ទៃដីស្រែដាំដុះ ចំនួន ៧,១ លានហិកតា ក្នុងមួយឆ្នាំៗ ដោយអាចទទួលបានទិន្នផលចន្លោះពី ៤៣ លានតោន ទៅ ៤៣,៥ លានតោន ៕