Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

មនុស្ស៧នាក់ស្លាប់ និងជាច្រើននាក់ជាប់ក្នុងទឹកជំនន់ ខណៈភ្លៀងធ្លាក់ឥតឈប់ឈរ បង្កជាបំណាក់ដីនៅប្រទេសចិន

Media LNN | Sep 12, 2023
មនុស្ស៧នាក់ស្លាប់ និងជាច្រើននាក់ជាប់ក្នុងទឹកជំនន់ ខណៈភ្លៀងធ្លាក់ឥតឈប់ឈរ បង្កជាបំណាក់ដីនៅប្រទេសចិន
Clinic narith

 

(ចិន)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ភ្លៀងធ្លាក់ឥតឈប់ឈរជាច្រើនថ្ងៃពីសំណល់នៃអតីតព្យុះទីហ្វុង ហៃខួយ (Haikui) បានបណ្តាលឱ្យមានបំណាក់ដីជាង១០០កន្លែង ដែលបានធ្វើឲ្យអ្នកស្រុកប្រហែល១.៣៦០នាក់ ជាប់នៅក្នុងទឹកជំនន់ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់៧នាក់ នៅភាគខាងត្បូងនៃប្រទេសចិន។ 

ព្យុះទីហ្វុង ហៃខួយ បានបោកបក់មកភាគខាងត្បូងប្រទេសចិនកាលពីប្រាំបីថ្ងៃមុន ហើយចាប់តាំងពីពេលនោះមក បានប្រែក្លាយទៅជាព្យុះត្រូពិចវិញ ប៉ុន្តែភ្លៀងមិនឈប់ឈរនៅតែបន្តវាយប្រហារនៅភាគនិរតីនៃខេត្តគ័ងស៊ី (Guangxi)។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ខ្យល់ព្យុះមិនឈប់ឈរក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ នៅក្នុងតំបន់ភាគច្រើននៃទីក្រុងយូលីន (Yulin) បានបណ្តាលឱ្យមានបំណាក់ដីចំនួន១១៥កន្លែង ដែលបានបំផ្លាញផ្លូវថ្នល់ ដើមឈើបាក់រលំ បណ្តាលឱ្យមានទឹកជំនន់ និងនាំឱ្យក្រុមអាជ្ញាធរចេញការព្រមានអំពីភាពអាសន្ននៅលើផ្លូវជាតិ និងផ្លូវខេត្តជាច្រើនផងដែរ។

មនុស្ស៣នាក់នៅតែបាត់ខ្លួននៅឡើយ ហើយប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត។ ក្រុមសង្កេតការណ៍របស់ទីក្រុងនេះ បានបង្កើនការព្រមានអំពីព្យុះ ដល់កម្រិតខ្ពស់បំផុតនៅក្នុងប្រព័ន្ធប្រកាសអាសន្នចំនួនបួនកម្រិត បន្ទាប់ពីមានភ្លៀងធ្លាក់លើសពីកម្រិត ១០១មីលីម៉ែត្រ ក្នុងរយៈពេល៣ម៉ោងនៅព្រឹកថ្ងៃអង្គារ (១២ កញ្ញា) នេះ ហើយបានបង្ហាញពីហានិភ័យនៃទឹកជំនន់ដ៏គំហុក គ្រោះមហន្តរាយភូគព្ភសាស្ត្រ និងការលិចលង់ក្នុងទីក្រុង និងតំបន់ជនបទផងដែរ៕