Alynana Media Cambodia
Icon Collap
clinic narit

ទេសរដ្ឋមន្ត្រី សុក ស៊ីផាន់ណា៖ កត្តាសំខាន់ៗចំនួន៣ ដែលនាំតំបន់អាស៊ី ក្លាយជាទិសដៅនៃការប្រកួតប្រជែង

Admin Alynana | Sep 13, 2023
ទេសរដ្ឋមន្ត្រី សុក ស៊ីផាន់ណា៖ កត្តាសំខាន់ៗចំនួន៣ ដែលនាំតំបន់អាស៊ី ក្លាយជាទិសដៅនៃការប្រកួតប្រជែង
Clinic narith

លោកទេសរដ្ឋមន្ត្រី សុក ស៊ីផាន់ណា អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ បានលើកឡើងនូវកត្តាសំខាន់ៗចំនួន៣ ដែលនាំឱ្យតំបន់អាស៊ី ក្លាយជាទិសដៅនៃការប្រកួតប្រជែងពាណិជ្ជកម្មនៅលើពិភពលោក។

នៅក្នុងកម្មវិធីបាឋកថា នៅក្រសួងព័ត៌មាន ស្ដីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកទេសរដ្ឋមន្ត្រី សុក ស៊ីផាន់ណា បានថ្លែងថា តំបន់អាស៊ី គឺជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការប្រកួតប្រជែងជំនាន់ថ្មី មិនថាតែក្របខណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ឬ កិច្ចព្រមព្រៀងសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP)។

លោកទេសរដ្ឋមន្ត្រី បានបន្តថា មានហេតុផលសំខាន់ៗចំនួន៣ ដែលធ្វើឱ្យតំបន់អាស៊ី ក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការប្រកួតប្រជែង គឺរួមមាន៖ ទី១. អាស៊ី ជាតំបន់ដែលមានកំណើនខ្ពស់ ជាមួយនឹងទីផ្សារកំពុងរីកចម្រើន ទី២. អាស៊ី ជាប្រភពសំខាន់នៃវត្ថុធាតុដើម និងទី៣. ឥទ្ធិពលរបស់អំណាចចិន។

ស្ថិតក្នុងបរិបទបច្ចុប្បន្ន តំបន់អាស៊ី កំពុងក្លាយជាគោលដៅដ៏សំខាន់នៃការប្រកួតប្រជែងរបស់ប្រទេសធំៗនៅលើពិភព លោក ទាំងលើទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច៕