Alynana Media Cambodia
Icon Collap
clinic narit

អារ៉ាប៊ីសាអូឌីត និងរុស្ស៊ីបន្តកាត់បន្ថយការផលិតប្រេង ធ្វើឲ្យតម្លៃប្រេងឆៅហក់ឡើងខ្លាំង

Admin Alynana | Sep 16, 2023
អារ៉ាប៊ីសាអូឌីត និងរុស្ស៊ីបន្តកាត់បន្ថយការផលិតប្រេង ធ្វើឲ្យតម្លៃប្រេងឆៅហក់ឡើងខ្លាំង
Clinic narith

តម្លៃប្រេងឆៅបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងឆ្នាំនេះ ជាការពិតណាស់ អ្នកវិភាគមួយចំនួនជឿថា តម្លៃប្រេងឆៅអាចឈានដល់ចំណុច ១០០ ដុល្លារក្នុងមួយបារ៉ែលនៅមុនដំណាច់ឆ្នាំនេះ ។

ទីផ្សារប្រេងឆៅអន្តរជាតិ Brent បានកើនឡើងដល់ ៩៣,៩៣ដុល្លារក្នុងមួយបារ៉ែលនៅរសៀលនេះ ខណៈដែលប្រេងឆៅរបស់អាម៉េរិក West Texas Intermediate មានការកើនឡើងដល់ ៩០,៧៧ដុល្លារក្នុងមួយបារ៉ែល ។ ទាំង Brent និង WTI បាននឹងកំពុងស្ថិតនៅកម្រិតខ្ពស់ប្រចាំឆ្នាំនៅថ្ងៃនេះ ។

ការឡើងថ្លៃនេះកើតឡើងចំពេលមានការកាត់បន្ថយការផលិតប្រេងបន្ថែមទៀតពីអារ៉ាប៊ីសាអូឌីត និងរុស្ស៊ីដើម្បីទាញតម្លៃប្រេងឲ្យហក់ឡើង ដោយបានពង្រីកការកាត់បន្ថយទិន្នផលប្រេងរហូតដល់ចុងឆ្នាំនេះ ។

ប្រទេសអារ៉ាប៊ីសាអូឌីតបាននិយាយកាលពីថ្ងៃទី ៥ ខែកញ្ញាថា ខ្លួននឹងបន្តកាត់បន្ថយការផលិត ១ លានបារ៉ែលក្នុងមួយថ្ងៃរហូតដល់ចុងឆ្នាំ ខណៈរុស្ស៊ីបានសន្យាថានឹងកាត់បន្ថយការនាំចេញប្រេងចំនួន ៣០០,០០០ បារ៉ែលក្នុងមួយថ្ងៃរហូតដល់ដំណាច់ឆ្នាំ ។ ប្រទេសទាំងពីរបាននិយាយថាពួកគេនឹងពិនិត្យមើលការកាត់បន្ថយដោយស្ម័គ្រចិត្តរបស់ពួកគេជារៀងរាល់ខែ។

អ្នកវិភាគនៅធនាគារ Bank of America បានបង្ហាញថាឥឡូវនេះពួកគេជឿជាក់ថា តម្លៃប្រេងអាចនឹងឡើងថ្លៃលើស ១០០ ដុល្លារក្នុងពេលឆាប់ៗនេះ ។