Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ត្រីចម្លែកមួយក្បាលមានដៃជិតផុតពូជ ត្រូវបានគេប្រទះឃើញលើឆ្នេរសមុទ្រនៅ អូស្ត្រាលី

Admin Alynana | Sep 18, 2023
ត្រីចម្លែកមួយក្បាលមានដៃជិតផុតពូជ ត្រូវបានគេប្រទះឃើញលើឆ្នេរសមុទ្រនៅ អូស្ត្រាលី
Clinic narith
ត្រីចម្លែកមួយក្បាលដែលមានដៃ ត្រូវនារីម្នាក់ឈ្មោះ Kerri Yare ប្រទះឃើញលើឆ្នេរសមុទ្រនៅ អូស្ត្រាលី ។

នាងនិយាយថា “វាមើលទៅដូចជាត្រីក្រពត ឬត្រីហ៊ីង ដែលខ្ញុំធ្លាប់ឃើញច្រើនដងមកហើយ ប៉ុន្តែពេលខ្ញុំមើលឲ្យជិត ទើបឃើញមានដៃតូចៗនៅខាងក្រោម ។”

សត្វចម្លែកប្រភេទនេះ ត្រូវគេស្គាល់ថាជា ត្រីមានដៃដែលចាត់ទុកជាសត្វផុតពូជនៅក្នុងតំបន់តាំងពីរាប់សិបឆ្នាំមុនមកម្ល៉េះ ព្រោះគេប្រទះឃើញវាចុងក្រោយកាលពី ២០ ឆ្នាំមុនឯណោះ ។

photo_2023-09-18 11.14.35

Carlie Devine នៃអង្គការស្រាវជ្រាវវិទ្យាសាស្ត្រ និងឧស្សាហកម្ម Commonwealth (CSIRO) បានបង្ហាញថា ត្រីមានដៃនៅសល់ប្រហែល ២០០០ ក្បាលទៀតប៉ុណ្ណោះទូទាំងពិភពលោក ។

លើសពីនេះ CSIRO រាយការណ៍ដែលថា វាជាត្រីដំបូងគេដែលត្រូវបានចុះក្នុងបញ្ជីថា មានគ្រោះថ្នាក់ធ្ងន់ធ្ងរដោយ “សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ” ៕

ប្រភព៖ dailystar

image-1445