Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កងកម្លាំងអ៊ុយក្រែន បានដណ្តើមមកវិញនូវភូមិភាគខាងកើត ឃ្លីសឈីវកា នៅជិតទីក្រុងបាកម៉ុត ពីរុស្ស៊ីមកវិញហើយ

Admin Alynana | Sep 18, 2023
កងកម្លាំងអ៊ុយក្រែន បានដណ្តើមមកវិញនូវភូមិភាគខាងកើត ឃ្លីសឈីវកា នៅជិតទីក្រុងបាកម៉ុត ពីរុស្ស៊ីមកវិញហើយ
Clinic narith

អ៊ុយក្រែន៖ ទីបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអាទិត្យ (១៧ កញ្ញា) ថា កងកម្លាំងអ៊ុយក្រែន បានដណ្តើមមកវិញនូវភូមិភាគខាងកើត ឃ្លីសឈីវកា (Klishchiivka) នៅលើផ្នែកខាងត្បូងនៃទីក្រុងបាកម៉ុត (Bakhmut) ដែលជនជាតិរុស្ស៊ីបានកាន់កាប់កាលពីខែមករា។

ក្រុមអ្នកវិភាគយោធាអ៊ុយក្រែន បាននិយាយនៅសប្តាហ៍នេះថា ការរំដោះតំបន់លំនៅឋានជាច្រើននៅជិតទីក្រុងបាកម៉ុត នឹងអនុញ្ញាតឱ្យយោធាវាយរុលទៅមុខពីផ្នែកខាងត្បូងក្នុងតំបន់ បាកម៉ុត ដែលទទួលបានការគ្រប់គ្រងលើតំបន់ខ្ពស់ៗ។ 

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ក៏បានលើកសរសើរក្រុមទាហានកាលពីថ្ងៃអាទិត្យ (១៧ កញ្ញា) សម្រាប់ការដណ្តើមយកភូមិភាគខាងកើត ឃ្លីសឈីវកា នេះពីរុស្ស៊ីត្រឡប់មកវិញផងដែរ៕