Alynana Media Cambodia
Icon Collap
clinic narit

ការលក់ផ្ទះនៅប្រទេសសិង្ហបុរីបានធ្លាក់ចុះដល់កម្រិតទាបបំផុតនៃឆ្នាំនេះដោយសារតែតម្រូវការបានថមថយ

Media LNN | Sep 19, 2023
ការលក់ផ្ទះនៅប្រទេសសិង្ហបុរីបានធ្លាក់ចុះដល់កម្រិតទាបបំផុតនៃឆ្នាំនេះដោយសារតែតម្រូវការបានថមថយ
Clinic narith

នៅខែសីហាការលក់ផ្ទះនៅប្រទេសសិង្ហបុរីបានធ្លាក់ចុះដល់កម្រិតទាបបំផុតនៃឆ្នាំនេះដោយសារតែតម្រូវការបានថមថយ និងកង្វះខាតនៃការបើកដំណើរការគម្រោងធំៗ។

ទិន្នន័យពីអាជ្ញាធរអភិវឌ្ឍន៍ទីក្រុងសិង្ហបុរីបានបង្ហាញថា ប្រទេសនេះបានលក់អាផាតមិនថ្មីត្រឹមតែ៣៩៤យូនីតប៉ុណ្ណោះនៅខែសីហា។ ចំនួននេះថយចុះ ៧២ភាគរយបើធៀបនឹងខែមុននៅពេលអាដែលផាតមិនលក់បានច្រើនបំផុតប្រចាំឆ្នាំមាន ១៤១២យូនីត។ 

ការធ្លាក់ចុះនៃការលក់នេះបង្ហាញថា ទីផ្សារអចលនទ្រព្យរបស់សិង្ហបុរីអាចនឹងចាប់ផ្តើមថមថយវិញ បន្ទាប់ពីប្រទេសនេះបានទប់ទល់នឹងការធ្លាក់ចុះជាសកលពីទីផ្សារអង់គ្លេស និងចិន។ ទីផ្សារបានបង្ហាញសញ្ញានៃការថមថយចាប់តាំងពីអាជ្ញាធរបានដំឡើងពន្ធសម្រាប់អ្នកទិញមួយចំនួនក្នុងខែមេសា ដោយតម្លៃផ្ទះឯកជនបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលបីឆ្នាំក្នុងត្រីមាសទីពីរ។

លោក Nicholas Mak ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៅ​វេទិកា​អចលនទ្រព្យ Mogul.sg បាន​និយាយ​ថា ​៖ «​ទីផ្សារ​អចលនទ្រព្យ​អាច​នឹង​បង្ហាញ​សញ្ញា​នៃ​ការ​ធ្លាក់​ចុះ​ ដោយសារតែកំណើនសេដ្ឋកិច្ចយឺត អត្រាការប្រាក់ខ្ពស់ ផលប៉ះពាល់នៃការទប់ស្កាត់គោលនយោបាយ និងអ្នកវិនិយោគដែលភ័យខ្លាចថារដ្ឋាភិបាលនឹងរឹតបន្តឹងការគ្រប់គ្រងបន្ថែមទៀត»។ 

អ្នកអភិវឌ្ឍន៍កំពុងផ្តោតលើការជំរុញការលក់នៅក្នុងគម្រោងដែលបានបើកដំណើរការរួចហើយ ដែលភាគច្រើននៅតែមានយូនីតមិនទាន់លក់។ លោក Nicholas Mak អះអាងបែបនេះ ។ 

នៅក្នុងគម្រោងថ្មីដែលដាក់លក់កាលពីខែមុនក្រុមហ៊ុន TMW Maxwell លក់បានតែ ៦គម្រោងប៉ុណ្ណោះក្នុងចំណោម ៣២៤យូនីត។ នេះគឺជាចំនួនទាបបំផុតក្នុងចំណោមក្រុមដែលមានគម្រោងធំៗនៅឆ្នាំនេះ។

អ្នកទិញអាចជ្រើសរើសបានកាន់តែច្រើន ដោយសារភាពមិនប្រាកដប្រជាសេដ្ឋកិច្ច និងជម្រើសកើនឡើងដែលនាំឱ្យមានការពិបាកទទួលយកនៅពេលចាប់ផ្តើមដំណើរការ ហើយអ្នកអភិវឌ្ឍន៍កំពុងចំណាយពេលយូរដើម្បីលក់គម្រោងរបស់ពួកគេ។ នេះបើតាមលោក Ken Foong អ្នកវិភាគ Bloomberg Intelligence ។

ចំពោះការ​ដេញ​ថ្លៃ​ដើម្បី​​រក្សាលទ្ធភាពទិញផ្ទះបានសម្រាប់ប្រជាជនខ្លួនដែលខ្វះខាត អាជ្ញាធរសិង្ហបុរី​បាន​ដំឡើង​ពន្ធ​​ទ្វេ​ដង​សម្រាប់​អ្នក​ទិញ​បរទេស​ដល់ ៦០ភាគរយដែល​ជា​តម្លៃ​ខ្ពស់​បំផុត​ក្នុង​ចំណោម​ទីផ្សារ​ធំៗ ហើយ​បានដំឡើង​​សម្រាប់​អ្នក​ទិញ​ផ្ទះ​ទីពីរ​ចាប់ចុង​ខែ​មេសា៕