Alynana Media Cambodia
Icon Collap
clinic narit

អ្នករកស៊ីគួរដឹង! អាជីវកម្មដែលចាត់ទុកថាជាប់ពន្ធលុះត្រាគ្រប់តាមលក្ខខណ្ឌលំដាប់ទាំង ៣ នេះ

Media LNN | Sep 19, 2023
អ្នករកស៊ីគួរដឹង! អាជីវកម្មដែលចាត់ទុកថាជាប់ពន្ធលុះត្រាគ្រប់តាមលក្ខខណ្ឌលំដាប់ទាំង ៣ នេះ
Clinic narith

(ភ្នំពេញ)៖ យោងតាមឯកសាររបស់ អគ្គនាយដ្ឋានពន្ធដារ បានបង្ហាញថា ជាទូទៅអត្រានៃការជាប់ពន្ធត្រូវបានកំណត់ទៅតាមលក្ខខណ្ឌចំនួន ៣ធំៗ គឺ អ្នកជាប់ពន្ធតូច ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ ។
ក្នុងនោះចំណុចសម្គាល់ដែលបង្ហាញថាអាជីវកម្មដែលបងប្អូនកំពុងរកស៊ី ស្ថិតនៅក្នុងចំណាត់ថ្នាក់ណាមួយនោះគឺត្រូវសម្គាល់តាមទិន្នន័យជាក់ស្តែងដូចខាងក្រោមនេះ ៖

១. អ្នកជាប់ពន្ធតូច 

  • ផលរបរប្រចាំឆ្នាំចាប់ពី ២៥០លានរៀលដល់ ៧០០លានរៀល ឬ
  • ផលរបរចាប់ពី ៦០ លានរៀលឡើងទៅ ក្នុងរយៈពេលបីខែជាប់គ្នាណាមួយ ឬ
  • រំពឹងថាមានផលរបរក្នុងរយៈពេលបីខែជាប់គ្នាខាងមុខចាប់ពី ៦០ លានរៀល ឬ
  • ជាសហគ្រាសចូលរួមដេញថ្លៃ ពិគ្រោះថ្លៃ ឬស្ទង់ថ្លៃរួមទាំងភាស៊ី។

២.អ្នកជាប់ពន្ធមធ្យម

  • ផលរបរប្រចាំឆ្នាំចាប់ពី ៧០០ លានរៀលដល់ ៤ ០០០លានរៀល ឬ
  • សហគ្រាសដែលបានចុះបញ្ជីជានីតិបុគ្គល ការិយាល័យតំណាង ឬ
  • ស្ថាប័នរដ្ឋថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អង្គការឬសមាគមគ្រប់ប្រភេទរួមទាំងអង្គការមិនមែនរដ្ឋាភិបាល ឬ
  • បេសកកម្មការទូតនិងកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភា្នក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា។

៣.អ្នកជាប់ពន្ធធំ

 

  • ផលរបរប្រចាំឆ្នាំចាប់ពី ៤ ០០០ លានរៀលឡើង ឬ
  • បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនពហុជាតិ សាខាក្រុមហ៊ុនបរទេស ឬ
  • សហគ្រាសដែលបានចុះបញ្ជីជាគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់៕