Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អាម៉េរិក ​ទិញ​ជី​កសិកម្មរុ​ស្ស៊ីអស់លុយ ៩៤៤ លានដុល្លារនៅ៧ខែឆ្នាំ២០២៣

Admin Alynana | Sep 19, 2023
អាម៉េរិក ​ទិញ​ជី​កសិកម្មរុ​ស្ស៊ីអស់លុយ ៩៤៤ លានដុល្លារនៅ៧ខែឆ្នាំ២០២៣
Clinic narith

ទីភ្នាក់ងារព័ត៌មានរុស្ស៊ី RIA Novosti បានរាយការណ៍នាថ្ងៃទី១៨ ខែកញ្ញាថា អាម៉េរិកបាននាំ​ចូល​ជី​រុស្សីក្នុងបរិមាណដ៏ច្រើនដែលមានតម្លៃ៩៤៤លានដុល្លារពីខែមករាដល់ខែកក្កដា ដែលជាតួលេខដ៏ច្រើនមួយ។

 
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករុស្ស៊ី ការនាំចេញជីរុស្ស៊ីទៅកាន់​អាម៉េរិក​បាន​កើនឡើង​៥​ភាគរយ​ក្នុងរយៈពេល៧ខែដំបូងធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុនមានដែលមាន៩០០។ ក្នុងរយៈពេល៧ខែឆ្នាំ២០២៣ អាម៉េរិកបាននាំចូលជីពីរុស្ស៊ីក្នុងតម្លៃ៩៤៤ដុល្លារឯណោះ។ យ៉ាងណាមិញ ក្នុងខែកក្កដា ការទិញរបស់អាម៉េរិកបានធ្លាក់ចុះបីដងធៀបនឹងខែមិថុនាដែលជា​កម្រិ​ត​ទាបបំផុតចាប់តាំងពីខែសីហា ឆ្នាំ ២០២១។ 
 
រុស្សីដែលជាប្រទេសផលិតជីដ៏ធំ ជាអ្នកផ្គត់ផ្គង់ធំជាងគេទីពីរដល់អាម៉េរិកក្នុងរយៈពេល៧ ខែឆ្នាំ២០២៣​ បន្ទាប់ពីកាណាដា។
 
ក្រោយការឈ្លានពានអ៊ុយក្រែន អាម៉េរិក និងប្រទេសលោកខាងលិចមួយចំនួនទៀតដាក់ទណ្ឌកម្មសន្ធឹកសន្ធាប់លើរុស្ស៊ី។ ប៉ុន្តែការនាំចេញជីរបស់រុស្ស៊ីដែលមានចំណែក១៤ភាគរយនៃ​ពាណិជ្ជកម្ម​ពិភពលោក មិនត្រូវបានហាមឃាត់ដោយប្រទេសលោកខាងលិចណាមួយឡើយ។ ​អាម៉េរិក​ក៏​ធ្លាប់​បញ្ជាក់ថា ខ្លួន​មិន​មាន​ចំណាប់​អារម្មណ៍​ក្នុងការ​ទាញស្បៀងអាហារ​ក្នុងជម្លោះនោះឡើយ​ព្រោះអាច​បង្កើត​វិបត្តិ​មនុស្សធម៌ ​និងប៉ះពាល់ដល់​ប្រជាជន​ងាយ​រងគ្រោះ​។ 
 
កន្លងមក ការដាក់ទណ្ឌកម្មរបស់លោកខាងលិចផ្តោតលើផ្នែកហិរញ្ញវត្ថុរបស់រុស្ស៊ីដែលវាបាន​រារាំង​ការនាំចេញរបស់រុស្ស៊ីព្រោះក្រុមហ៊ុននានាពិបាកដំណើរការការទូទាត់៕