Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រៅពីភ្នំពេញ តើនៅខេត្តណាខ្លះមានការវិនិយោគលើវិស័យសំណង់អគារច្រើនជាងគេ?

Media LNN | Sep 21, 2023
ក្រៅពីភ្នំពេញ តើនៅខេត្តណាខ្លះមានការវិនិយោគលើវិស័យសំណង់អគារច្រើនជាងគេ?
Clinic narith

ក្រៅពីភ្នំពេញ គឺនៅមាន​ខេត្តចំនួនពីរទៀត រួមមានខេត្ត​បន្ទាយ​មានជ័យ និងខេត្តព្រះសីហនុ​ ត្រូ​វបានគេ​មើលឃើញថា​ទទួលបាន​ការ​វិនិយោគលើសំណង់​អគារ​ខ្ពស់ៗច្រើនជា​ងគេក្នុង​ចំណោម​បណ្ដាខេត្ត​នានាទូទាំងព្រះរាជាណាចក្រកម្ពុជា ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AKP នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ 

បើតាមឯកឧត្តម​ ហង្ស សុតសំភារ អគ្គលេខាធិការនៃគណៈស្ថាបត្យករកម្ពុជា បានមានប្រសាសន៍ថា គម្រោ​ង​អគារខ្ពស់ៗគិតចាប់តាំងពីឆ្នាំ២០០០ មដកល់​បច្ចុប្បន្ន​នេះ មាន​សរុបមានចំនួន ២ ៦០៩ អគារក្នុងនោះ នៅរាជ​ធានី​ភ្នំពេញមានចំនួន​ច្រើនជា​ងគេ ដែល​មានចំនួន ១ ៧១៨អគារ នៅខេត្តព្រះសីហនុមានចំនួនអគារ ៦៩៣អគារ នៅខេត្តបន្ទាយមានជ័យមានចំនួន ១៥៥អគារ និងនៅខេត្តផ្សេងទៀតមានចំនួន ៤៣ អគារ ហើយ​បើគិតចាប់តាំងពីឆ្នាំ​២០០០​មក សំណង់លំនៅឋានមានចំនួន ១៨ ៤៤០គម្រោង មានទុនវិនិយោគសរុប​ប្រមាណ  ១៥,៤៤​ពាន់​លានដុល្លារ​អា​មេ​រិ​ក​ ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AKP។ 

ទន្ទឹមនឹងនេះ ការដាក់ចេញនៅគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់រាជរដ្ឋាភិបាលក្នុងរយៈកាល ថ្មីៗនេះគឺត្រូវបានមើលឃើញថាមានផលចំណេញយ៉ាងច្រើនដល់វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ជារួម និងដោយឡែកក៏ជំរុញដល់វិស័យអចលនទ្រព្យ និងសំណង់ដើទៅមុខបន្ថែមទៀត។

តួរយ៉ាង រាជរដ្ឋាភិបាលកម្ពុជាបានផ្ដួចផ្ដើមសិក្សា និងសាងសង់ឡើងរួមមាន គម្រោងកសាងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ការសិក្សាគម្រោងកសាងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ គម្រោងពង្រីកកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ គម្រោងផ្លូវល្បឿនលឿន ការសិក្សាគម្រោងផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងជាពិសេសគម្រោងព្រែកជីកហ្វូណនតេជោ ដែលគម្រោងទាំងអស់នេះនឹងដើរតួនាទីសំខាន់ ​បង្ហាញ​សក្ដានុពល​បន្ថែមទៀត​ទៅដល់​វិនិយោគិន គឺជាកត្តារុញច្រានឲ្យវិស័យអចលនទ្រព្យនិងសំណង់មួយនេះដើរទៅមុខបានមួយកម្រិតបន្ថែមទៀត។  

សូមរំលឹកថាវិស័យអចលនទ្រព្យ និងសំណង់ ដែលជាជន្ទល់សេដ្ឋកិច្ចរបស់កម្ពុជា ដែលមិនអាចឱ្យវិស័យមួយនេះដួលបាន។ ក្នុងនោះ វិស័យសំណង់និងអចលនទ្រព្យត្រូវបានរំពឹងថា នៅឆ្នាំ២០២៣ នឹងបន្តងើបឡើងជាសន្សឹមៗក្នុងអត្រា 1,7% និង1,2 រៀងគ្នា។ នេះបើយោងតាមទស្សនវិស័យឆ្នាំ២០២៣ ដែលរៀបចំដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣៕