ប្រធានអង្គការសហប្រជាជាតិលោក អង់តូញ៉ូ ហ្គូធឺរ៉េស បានព្រមានថា ពិភពលោកកំពុងតែមានជំងឺផ្លូវចិត្តខណៈដែលមេដឹកនាំពិភពលោកចាប់ផ្ដើមពិភាក្សាគ្នានៅក្នុងមហាសន្និបាតសហប្រជាជាតិលើកទី៧៨នៅបុរីញូវយ៉កដែលចាប់ផ្ដើមពីថ្ងៃទី១៨-២៦ ខែកញ្ញា។
លោក ហ្គូធឺរ៉េស បានព្រមាននៅក្នុងសុន្ទរកថាបើករបស់លោកនៅសម័យប្រជុំលើកទី៧៨នៃមហាសន្និ បាតសហប្រជាជាតិនៅឯទីក្រុងញូវយ៉កកាលពីថ្ងៃអង្គារថា ពិភពលោកកំពុងតែតានតឹងខ្លាំងឡើង ហើយភូមិសាស្ត្រនយោបាយក៏កំពុងកើនឡើងចំពេលមានការប្រកួតប្រជែងជាសកលផងដែរ។
លោក ហ្គូធឺរ៉េស បានបន្ថែមថា ពិភពលោកដូចជាមិនអាចរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះទេខណៈដែលពួកគេកំពុងប្រឈមនឹងការគំរាមកំហែងដែលមានស្រាប់ជាច្រើនចាប់ពីវិបត្តិអាកាសធាតុរហូតដល់បច្ចេកវិទ្យាដ៏គួរឱ្យរំខានចំពេលមានការផ្លាស់ប្តូរដ៏ច្របូកច្របល់។ ដូច្នេះហើយលោកបានអំពាវនាវឱ្យប្រទេសនៅជុំវិញពិភពលោករួមគ្នាឆ្លើយតប ឬដោះស្រាយវិបត្តិទាំងអស់នេះ៕