Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

វ៉េណេហ្ស៊ុយអេឡាដណ្តើមបានពន្ធនាគារដែលអ្នកទោសសាងសង់អាងហែលទឹក ភោជនីយដ្ឋាន មកគ្រប់គ្រងវិញទាំងស្រុង

Admin Alynana | Sep 25, 2023
វ៉េណេហ្ស៊ុយអេឡាដណ្តើមបានពន្ធនាគារដែលអ្នកទោសសាងសង់អាងហែលទឹក ភោជនីយដ្ឋាន មកគ្រប់គ្រងវិញទាំងស្រុង
Clinic narith

វ៉េណេហ្ស៊ុយអេឡា៖ រដ្ឋាភិបាលវ៉េណេហ្ស៊ុយអេឡា បានអញ្ជើញអ្នកសារព័ត៌មានឲ្យទៅទស្សនាមជ្ឈមណ្ឌលសម្រាប់អប់រំឧក្រិដ្ឋជនតូកូរ៉ុន (Tocoron Penitentiary Center) ក្នុងរដ្ឋអារ៉ាបហ្គួ ( Aragua) កាលពីថ្ងៃសៅរ៍ ប៉ុន្មានថ្ងៃបន្ទាប់ពីកងកម្លាំងសន្តិសុខ បានដណ្តើមយកមកវិញនូវការគ្រប់គ្រងពន្ធនាគារ ដែលបានស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមជនអន្ធពាល អស់រយៈពេលជាច្រើនឆ្នាំ។

ពន្ធនាគារតូកូរ៉ុន ដែលជាពន្ធនាគារដ៏ធំបំផុតមួយនៅក្នុងប្រទេសនេះ ពីមុនស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់អ្នកទោស ដែលភាគច្រើនជាសមាជិកនៃក្រុមឧក្រិដ្ឋជនឆ្លងដែនដ៏មានឥទ្ធិពល «Tren de Aragua» (Train of Aragua) ដែលដាក់ឈ្មោះតាមរដ្ឋដែលពន្ធនាគារតូកូរ៉ុន ស្ថិតនៅ នេះបើយោងតាមក្រសួងព័ត៌មានរបស់ប្រទេសវ៉េណេហ្ស៊ុយអេឡា។កាលពីថ្ងៃពុធកន្លងទៅ កងកម្លាំងសន្តិសុខវ៉េណេហ្ស៊ុយអេឡា រួមទាំងកងទ័ព និងឆ្មាំជាតិ បានធ្វើប្រតិបត្តិការពិសេសមួយ ដែលមានបុគ្គលិកជាង ១១.០០០ នាក់ ដើម្បីគ្រប់គ្រងទីតាំងពន្ធនាគារនេះ ឡើងវិញ។

Venezuela’s Interior Minister Remigio Ceballos រដ្ឋមន្ត្រីមហាផ្ទៃវ៉េណេហ្ស៊ុយអេឡា លោក រីមីហ្គីអូ សែបាឡូស(Remigio Ceballos) បាននិយាយថា ប្រតិបត្តិការនេះ គឺ«ជោគជ័យទាំងស្រុង»។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃសៅរ៍ លោកសែបាឡូស បានប្រកាសថា សមាជិកជាន់ខ្ពស់៨០នាក់នៃក្រុមឧក្រិដ្ឋជន Tren de Aragua ត្រូវបានឃុំខ្លួនដោយកងកម្លាំងសន្តិសុខ បន្ទាប់ពីការកាន់កាប់ពន្ធនាគារនេះ៕