Alynana Media Cambodia
Icon Collap
clinic narit

អាជ្ញាធរជាតិព្រះវិហារ សម្រេចផ្អាកចូលទស្សនារមណីយដ្ឋានប្រាសាទកោះកេរសិន ដើម្បីរៀបចំពិធីថ្នាក់ជាតិ

Media LNN | Sep 26, 2023
អាជ្ញាធរជាតិព្រះវិហារ សម្រេចផ្អាកចូលទស្សនារមណីយដ្ឋានប្រាសាទកោះកេរសិន ដើម្បីរៀបចំពិធីថ្នាក់ជាតិ
Clinic narith

អាជ្ញាធរជាតិព្រះវិហារ បានចេញសេចក្ដីជូនដំណឹង ស្ដីអំពីការផ្អាកជាបណ្ដោះអាសន្ននូវការចូលទស្សនារមណីយដ្ឋានប្រាសាទកោះកេរ  នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៧:០០នាទី ដល់ ១២:០០នាទី ។ នេះបើយោងតាមការចុះផ្សាយរបស់ អាជ្ញាធរខេត្តព្រះវិហា នាថ្ងៃទី២៦ ខែកញ្គា ឆ្នាំ ២០២៣។

យោងតាមលិខិតរបស់ អាជ្ញាធរជាតិព្រះវិហារ បានបញ្ជាក់យ៉ាងដូច្នេះថា “ការផ្អាកការ ចូលទស្សនារមណីយដ្ឋានប្រាសាទកោះកេរ នេះគឺដើម្បីរៀបចំពិធីបួងសួងកម្រិតថ្នាក់ជាតិ ក្នុងឱកាសនៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិ បេតិកភណ្ឌពិភពលោក”។

ហេតុនេះអាជ្ញាធរព្រះវិហារ បានធ្វើការ សូមគ្រប់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ ប្រតិបត្តិករទេសចរណ៍ភ្ញៀវទេសចរជាតិ-បរទេស និងសាធារណជនទាំងអស់ មេត្តាចូលរួមសហការ និងជ្រាបជាព័ត៌មាន។​

គួររំលឹកផងដែរថា រ​ម្មណី​យ​ដ្ឋា​ន​ប្រវត្តិសាស្ត្រកម្ពុជា ប្រាសាទ កោះកែរ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ៕
382230559 702565275241654 7218273541438333390 N