ក្រុមហ៊ុនចិន Trina Solar គ្រោងនឹងសាងសង់រោងចក្រទីបីដែលមានតម្លៃ ៤០០ លានដុល្លារនៅវៀតណាម ។ នេះបើយោងតាមសារព័ត៌មាន Reuters ។
Trina Solar ដែលជាក្រុមហ៊ុនផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យដ៏ធំបំផុតមួយរបស់ពិភពលោកដោយផ្អែកលើប្រាក់ចំណូល មានរោងចក្រចំនួនពីរនៅវៀតណាមរួចទៅហើយ។ បើតាម Reuters ក្រុមហ៊ុននេះគ្រោងនឹងបើករោងចក្រទីបីមានទុនវិនិយោគ ៤០០លានដុល្លារគ្របដណ្តប់ផ្ទៃដី ២៥ហិចតា នឹងចាប់ផ្តើមផលិតថ្មសាកអគ្គិសនីនៅឆ្នាំ ២០២៥។
រោងចក្រដែលកំពុងដំណើរការមួយបានចាប់ផ្តើមផលិតកម្ម silicon wafer កាលពីខែមុនជាមួយនឹងអានុភាពប្រចាំឆ្នាំរំពឹងទុក ៦,៥ជីកាវ៉ាត់ និងមួយទៀតកំពុងផលិតអាគុយសាក និងបន្ទះស្រូបពន្លឺព្រះអាទិត្យ។
កាលពីខែមុន ក្រសួងពាណិជ្ជកម្មអាម៉េរិកបានសន្និដ្ឋានថា Trina ស្ថិតក្នុងចំណោមក្រុមហ៊ុនថាមពលពន្លឺព្រះអាទិត្យរបស់ចិនចំនួន ៥ ដែលបានប្រើប្រាស់រោងចក្រនៅថៃ និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដើម្បីគេចពីពន្ធ។
រហូតមកដល់ពេលនេះ ពន្ធគយដែលរំពឹងថានឹងចូលជាធរមានចាប់ពីពាក់កណ្តាលឆ្នាំ ២០២៤ បានប៉ះពាល់ដល់ប្រតិបត្តិការរបស់ Trina នៅថៃប៉ុណ្ណោះ។ យ៉ាងណា ការដែលក្រុមហ៊ុនចិនសាងសង់រោងចក្រនៅអាស៊ីអាគ្នេយ៍ដើម្បីផលិត និងនាំចេញទៅកាន់អាម៉េរិក នៅតែត្រូវបានតាមដានយ៉ាងដិតដល់។
យោងតាម S&P Global Market Intelligence ប្រទេសផលិតឈានមុខគេក្នុងតំបន់មានប្រហែល ៨០ភាគរយបានផ្គត់ផ្គង់បន្ទះស្រូបពន្លឺព្រះអាទិត្យទៅអាម៉េរិក។ ជាពិសេសវៀតណាមផ្តល់ប្រហែល១ភាគ៣នៃចំនួនបន្ទះសរុបដែលបាននាំទៅអាម៉េរិកក្នុងត្រីមាសទីមួយឆ្នាំនេះ។បច្ចុប្បន្ន Trina គឺជាក្រុមហ៊ុនផលិតបន្ទះសូឡាដ៏ធំបំផុតមួយនៅវៀតណាម។ ការវិនិយោគដែលបានគ្រោងទុករបស់អាជីវកម្មនៅទីនេះមានគោលបំណងកាត់បន្ថយផលប៉ះពាល់នៃភាពតានតឹងពាណិជ្ជកម្មរវាងចិន-អាម៉េរិក៕