Alynana Media Cambodia
Icon Collap
clinic narit

នាយករដ្ឋមន្ត្រីថៃថ្មី នឹងបរិច្ចាគប្រាក់ខែខ្លួនទាំងអស់ទៅអង្គការសប្បុរសធម៌

Media LNN | Sep 29, 2023
នាយករដ្ឋមន្ត្រីថៃថ្មី នឹងបរិច្ចាគប្រាក់ខែខ្លួនទាំងអស់ទៅអង្គការសប្បុរសធម៌
Clinic narith

ទើបឡើងកាន់តំណែងបានជាង១ខែ នាយករដ្ឋមន្ត្រីថៃថ្មី លោក Srettha Thavisin ប្រកាសមិនយកប្រាក់ខែទេ ដោយបរិច្ចាគលុយទាំងអស់នោះទៅកាន់អង្គការសប្បុរសធម៌វិញ។ នេះបើយោងតាមការចុះផ្សាយរបស់ Bangkok Post នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។
Srettha Thavisin Large

អ្នកនាំពាក្យរដ្ឋាភិបាលលោក Chai Wacharonke បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រាក់ខែចំនួន ១២៥,៥៩០ បាត (ស្មើនឹង ៣,៤១៨ ដុល្លារ) និងប្រាក់ឧបត្ថម្ភផ្សេងទៀតរបស់លោក Srettha Thavisin នឹងត្រូវបញ្ជូនបន្តផ្តល់ទៅដល់មូលនិធិសប្បុរសធម៌ផ្សេងៗ សម្រាប់ក្រុមងាយរងគ្រោះក្នុងប្រទេស ដោយចាប់ផ្តើមពី “មូលនិធិកុមារ” ដំបូង។
Ss

គួរជម្រាបផងដែរថា លោក Srettha Thavisin គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុន Sansiri Pcl ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុនគេមួយក្នុងប្រទេសថៃ មុនពេលត្រូវបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រី។ បន្ទាប់ពីលាលែងពីតំណែងក្នុងវិស័យឯកជន លោកបានផ្ទេរភាគហ៊ុនក្រុមហ៊ុននេះទៅឲ្យកូនស្រីជាកាន់កាប់បន្ត។
Sansiri 1

នៅក្នុងសំបុត្រសុំលាឈប់ពីតួនាទីជានាយកប្រតិបត្តិក្រុមហ៊ុន Sansiri លោកបានពន្យល់ហេតុដែលសម្រេចចិត្តលាឈប់ថា លោកចង់ឲ្យប្រទេសថៃអស្ចារ្យនៅលើឆាកអន្តរជាតិ ព្រមទាំងកាត់បន្ថយការរើសអើង និងភាពមិនស្មើភាពគ្នានៅក្នុងសង្គមប្រជាជាតិថៃ៕