នៅមុននេះបន្ដិចឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី កំពុងត្រៀមសាងសង់ផ្លូវឡូរី ប្រវែងសរុប ១០ គីឡូម៉ែត្រ ដែលមានទីតាំងនៅតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ។ ខណៈនៅក្នុងជំហ៊ានដំបូងគម្រោងផ្លូវថ្មីនេះប្រើប្រាស់ឡូរីចំនួន ៥០ គ្រឿង។
យោងតាមសំណេររបស់ឯកឧត្ដមនៅក្នុងហ្វេសប៊ុកផ្លូវការបានបញ្ជាក់យ៉ាងដូជ្នេះថា «វេលាម៉ោង៨ព្រឹកថ្ងៃសុក្រទី២៩ខែកញ្ញាឆ្នាំ២០២៣ ប្រជុំនិងចុះត្រួតពិនិត្យដោយផ្ទាល់ជាមួយ ក្រុមការងារសាងសង់ផ្លូវឡូរីប្រវែង ៥.០០០ម៉ែត្រទៅ និង៥.០០០ម៉ែត្រមកសរុបទៅមក១០.០០០ម៉ែត្រ(10km) គម្រោងបង្កើតអោយមានឡូរីចំនួន៥០គ្រឿងជាបឋមសិន នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យនេះ»។
ឯកឧត្ដមបន្ដថា «ដោយសារតែការងារសាងសង់ផ្លូវរត់ឡូរីត្រូវសាងសង់ឆ្លងកាត់ ជ្រោះជ្រងជ្រលងជ្រលងដងអូឡើងចុះជាច្រើនកន្លែង ដូច្នេះហើយការងារសាងសង់នេះអាចនិងត្រូវប្រើពេល ប្រមាណជាដប់ទៅដប់ពីរខែទើបអាចរួចរាល់ជាស្ថាពរ ក្រោយពេលចាប់ផ្តើមដំណើរការ ប្រីយមិត្តយើងនិងអាចបានមកជិះឡូរី លេងកម្សាន្តព្រមទាំងគយគន់មើលទេសភាពព្រៃភ្នំ ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធជាក់ជាមិនខានឡើយ»៕