Alynana Media Cambodia
Icon Collap
clinic narit

ផលិតផលធំៗទាំង៣ របស់កម្ពុជា លេចធ្លោជាងគេ ដែលធ្វើអោយពិភពលោកសរសើរមិនដាច់ពីមាត់

Media LNN | Sep 30, 2023
ផលិតផលធំៗទាំង៣ របស់កម្ពុជា លេចធ្លោជាងគេ ដែលធ្វើអោយពិភពលោកសរសើរមិនដាច់ពីមាត់
Clinic narith

ក្រៅពីជាទឹកដីវ័យចំណាស់ដ៏វិសុទ្ធ តាំងពីបុរាណកាលសម័យរហូតដល់សព្វថ្ងៃកម្ពុជាសុវណ្ណភូមិមានរឿងអស្ចារ្យជាច្រើនដែលទាក់ភ្នែកកន្លង់បរទេស ឲ្យលង់សម្រស់ ចាប់ចិត្តគយគន់លង់ស្នេហ៍មិនចេះជិនណាយ។ ខាងក្រោមនេះគឺជាផលិតផធំៗទាំង៣ ក្នុងចំណោមរឿងដ៏អស្ចារ្យផ្សេងទៀត ដែលកម្ពុជាធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលនិងកោតសរសើរមិនដាច់ពីមាត់៖

១/. អង្ករល្អដាច់គេ
137b8536 B4c8 45a6 9fcd 9bb0335b2f42

អង្ករ​របស់​កម្ពុជា​ពូជ «​ផ្ការំដួល​» ត្រូវបាន​ជាប់​ជា «​អង្ករ​ល្អ​ដាច់​គេ» ​ឈ្នះ​ពានរង្វាន់លេខ១ លំដាប់​ថ្នាក់​ពិភពលោក​ក្នុងការ​ប្រកួត​ប្រជែង​នៃ​វេទិកា​ស្រូវ​-​អង្ករ​ពិភពលោក នៅ​ខេត្ត​ភូកេត ប្រទេស​ថៃ នា​ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២​ ហើយក៏ជា​លើកទី៥ ​ដែល​អង្ករ​កម្ពុជា​ទទួល​ជ័យលាភី​នេះ។

២/. កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ នៃការនាំចេញ​កង់ទៅ​កាន់​សហគមន៍អឺរ៉ុប
Image 364

យោងតាមវេបសាយផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានឱ្យដឹងថា ប្រទេសកម្ពុជាក្លាយជាប្រទេសនាំមុខគេក្នុងការនាំចេញកង់ ដោយជាប់ចំណាប់ថ្នាក់ថ្នាក់លេខ១ នៅតំបន់អាស៊ាន និងជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងពិភពលោក បន្ទាប់ពី ចិន តៃវ៉ាន់ ហូឡង់ និងអាល្លឺម៉ង់។ ក្នុងរបាយការណ៍ក្រសួងកសិកម្មបានបង្ហាញថា ត្រឹមរយៈពេល៦ខែ ពោលចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានចំណូលជាង ៣៣១លានដុល្លារ ពីការនាំចេញកង់។

៣/. កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានច្រើន និងមានគុណភាព
គ្រាប់ស្វាយចន្ទីកម្ពុជា ៨

គណៈប្រតិភូរៀបចំសន្និសីទស្វាយ​ចន្ទីពិភពលោក ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣  បានកោតសរសើរចំពោះប្រទេសកម្ពុជា ដែលបានផលិតគ្រាប់ស្វាយចន្ទីមានគុណភាពល្អដាច់គេ ក្នុងទំហំជាង១ លានតោន ក្នុង ១ឆ្នាំ ព្រមទាំងបានបង្ហាញពីអត្ថប្រយោជន៍ក្នុងការផ្សព្វផ្សាយវិស័យស្វាយចន្ទីកម្ពុជា ទៅកាន់សកលលោក។

នាឱកាសនេះដែរ អង្គប្រជុំសង្ឃឹមយ៉ាងមុតមាំថា សន្និសីទស្វាយចន្ទីពិភពលោកឆ្នាំ ២០២៤ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយរួមចំណែកគាំទ្រគោលនយោបាយជាតិស្វាយចន្ទី និងប្រសាសន៍របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលចង់ប្រែក្លាយប្រទេសកម្ពុជា ជាអធិរាជស្វាយចន្ទី ក្នុងការផលិតគ្រាប់ស្វាយចន្ទីទាំងបរិមាណ គុណភាព និងធ្វើការកែច្នៃនាំចេញទៅកាន់ទីផ្សារធំៗនៅលើពិភពលោក។

យ៉ាងណាមិញ នេះគឺជាមោទកភាពមួយរបស់កម្ពុជាដែលកើតចេញពី បេះដូងប្រជាជនកម្ពុជា ការលះបង់ដើម្បីប្រយោជន៍រួម ការរួបរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីជួយឱ្យកម្ពុជាអាចឈរស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ សកម្មភាពនេះអាចនិងក្លាយជាកាតាលីករក្នុងការរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ និងវិនិយោគិនអន្តរជាតិឱ្យចូលមកវិនិយោគនៅកម្ពុជាកាន់កើនឡើងជាលំដាប់ ដែលជាដង្ហើមដ៏ធំមួយក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិ៕