Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ចំណូល​ពី​ផ្លូវ​ល្បឿនលឿន​ក្រុង​ព្រះសីហនុបាន​ជិត ៣០ លាន​ដុល្លារ​ រយៈពេល ៩ ដើមឆ្នាំ២០២៣នេះ

Admin Alynana | Oct 03, 2023
ចំណូល​ពី​ផ្លូវ​ល្បឿនលឿន​ក្រុង​ព្រះសីហនុបាន​ជិត ៣០ លាន​ដុល្លារ​ រយៈពេល ៩ ដើមឆ្នាំ២០២៣នេះ
Clinic narith

នៅរយៈពេល ៩ ខែ ឆ្នាំ២០២៣ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រកចំណូលបានប្រមាណ ២៧ លានដុល្លារអាមេរិក។ ដោយ​ឡែក​បើ​គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ មកទល់នឹងខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុនផ្លូវល្បឿន​លឿន​ភ្នំពេញ-ក្រុងព្រះសីហនុ រកចំណូលបានប្រមាណ ៣២ លានដុល្លារអាមេរិក។ នេះបើ​តាមលោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន។

លោក ហ៊ាង សុទ្ធាយុត្តិ​ ​អះអាង​ថា មានយានយន្តចំនួនប្រមាណ ៣ លានគ្រឿង បានចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុក្នុង​រយៈពេល ៩ ខែ ឆ្នាំ២០២៣ ។ ជាមួយ​គ្នា​នេះ​ក៏​មាន​ការស្នេីសុំ​និងចុះសង្គ្រោះចំនួនប្រមាណ​ ៣០០០ លេីក។

គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួនប្រមាណ​ ​២៥០ ករណី (ភាគច្រេីនករណី​ស្រាល)។ ក្នុងនោះ មានរបួស ៣៣ នាក់​ និងមានអ្នកស្លាប់​ ៤ នាក់។

បើតាមលោក ហ៊ាង សុទ្ធាយុត្ត តួលេខនេះបង្ហាញថា ជាមធ្យមគ្រោះថ្នាក់កើតឡើងតិចជាងមួយដងក្នុងមួយថ្ងៃ។ បើប្រៀបធៀបទៅនឹងផ្លូវផ្សេងៗដែលមានចរាចរណ៍មមាញឹកដូចគ្នា ឃើញថាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាផ្លូវដែលមានសុវត្ថិភាពខ្ពស់​និងចំណេញពេលវេលា​​ធ្វេីដំណេីរ។

អ្នកនាំពាក្យ​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន ក៏​បានក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋសូម​បើកបរដោយប្រុងប្រយ័ត្ន និងគោរព​ច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា៕