Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ដំណឹង! ក្រសួងការងារ ចេញប្រកាសថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ

Media LNN | Oct 03, 2023
ដំណឹង! ក្រសួងការងារ ចេញប្រកាសថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ
Clinic narith

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុវត្ដការឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ។ ដោយក្នុងនោះក្រសួងបានកំណត់ឲ្យកម្មករនិយោជិត ដែលធ្វើនៅរោងចក្រសហគ្រាសទាំងអស់ឈប់សម្រាកចំនួន ៣ ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃទី១៣-១៤-១៥ ខែតុលា ឆ្នាំ២០២៣។

ក្រសួងការងារបានចេញបញ្ជាក់ទៀតថា ចំពោះកម្មករនិយោជិតដែលធ្វើការថ្ងៃឈប់បុណ្យភ្ជុំបិណ្ឌនេះ មានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែមដែលមានចំនួនស្នើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។ ដូច្នេះម្ចាស់ឬនាយករោងចក្រសហគ្រាស់ ត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិតដែលត្រូវផ្លាស់ប្តូរគ្នាឈប់សម្រាកតាមកាលបរិច្ឆេទនីមួយៗខាងលើ និងរក្សាទុកជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។

ក្នុងករណីមានការព្រមព្រៀងគ្នារវាងកម្មករនិយោជិតសាមី និងនិយោជក មានចែកក្នុងបទបញ្ជាផ្ទៃក្នុងរបស់រោងចក្រ សហគ្រាស ឬអនុសញ្ញារួម ការឈប់សម្រាករបស់កម្មករនិយោជិតអាចអនុវត្តនៅពេលណាមួយផ្សេងទៀត ដែលខុសពីថ្ងៃឈប់សម្រាកបុណ្យដូចមានកំណត់បាន។

សូមជម្រាបថា នៅប្រហែលជាង ១សប្តាហ៍ទៀតប៉ុណ្ណោះ ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនឹងឈានមកដល់ហើយ ខណៈថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២៣ គឺជាថ្ងៃចូលពិធីបុណ្យភ្ជុំបិណ្ឌតែម្តង៕
១០