Alynana Media Cambodia
Icon Collap
clinic narit

រយៈពេល៨ខែ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ មាន ២.៥៨ពាន់លានដុល្លារ ខណៈការនំាចេញកើន ៥,៤%

Media LNN | Oct 03, 2023
រយៈពេល៨ខែ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ មាន ២.៥៨ពាន់លានដុល្លារ ខណៈការនំាចេញកើន ៥,៤%
Clinic narith

រយៈពេល ៨ខែ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ គិតជាទឹកប្រាក់មានចំនួន ២.៥៨ពាន់លានដុល្លារ ធ្លាក់ចុះ ១៩,៩% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។

របាយការណ៍ដដែលនេះបានបង្ហាញថា កម្ពុជាបាននាំទំនិញទៅថៃគិតជាទឹកប្រាក់ចំនួន ៦៤៦លានដុល្លារ ដែលកើនឡើង ៥,៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ខណៈដែលនាំចូលពីថៃមានការធ្លាក់ចុះ ២៥,៨% ដែលគិតជាទឹកប្រាក់ ១.៩៣៨លានដុល្លារ។

ក្នុងនោះ ទំនិញសំខាន់ៗ ដែលនាំចេញទៅថៃរួមមាន វាយនភណ្ឌ ផលិតផលកសិកម្ម ត្បូង វត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេច។

ចំណែកទំនិញដែលនាំចូលពីថៃមកកម្ពុជា មានភាគច្រើនជាត្រី សាច់ បន្លែ រថយន្ត ជីសរីរាង្គ ម្ហូបអាហារ និងសម្ភារៈសំណង់៕