Alynana Media Cambodia
Icon Collap
clinic narit

មិនយកពន្ធឡើយ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសថារដ្ឋនឹងបន្ដមិនយកពន្ធលើទ្រព្យទាំងនេះ

Media LNN | Oct 03, 2023
មិនយកពន្ធឡើយ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសថារដ្ឋនឹងបន្ដមិនយកពន្ធលើទ្រព្យទាំងនេះ
Clinic narith

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលនឹងបន្ដមិនយកពន្ធលើ ដីកសិកម្ម កសិផលកសិកម្ម ពន្ធប្រថាប់ត្រាតម្លៃក្រោម ៧ ម៉ឺនដុល្លារ ពន្ធផ្លូវសម្រាប់ទោចចក្រយានយន្ដ និងពន្ធផ្ទេរកម្មសិទ្ធិក្នុងរង្វង់សាច់ញាត្ដិជាដើម។ ការប្រកាសរបស់សម្ដេចត្រូវបានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-និយោជិតចំនួន ១៨,០៩៩នាក់ នៅតាមបណ្តារោងចក្រ-សហគ្រាស នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៣នេះ។

384774162 292700246895817 4409940459895470209 N
ថ្លែងនៅក្នុងកម្មវិធីខាងលើសម្ដេចធិបតីបានមានប្រសាសន៍ដូច្នេះថា «សុំសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋ នូវការប្ដេជ្ញាចិត្ដ និងគោលនយោបាយបន្ដទៀតរបស់គណបក្សប្រជាជនទៅលើការមិនយកពន្ធ៖ ទី១ យើងបន្ដមិនយកពន្ធទៅលើដីធ្លីកសិកម្ម ដីស្រែជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋទេ, ទី២ យើងមិនយកពន្ធលើសម្ភារកសិកម្មទេ, ទី៣ យើងមិនយកពន្ធទៅលើកសិផលកសិកម្មទេ យើងមិនយកពន្ធអចលនទ្រព្យតម្លៃថោកជាង ១០០ លានរៀលឬ ២៥.០០០ ដុល្លារនោះទេ។ អ៊ីចឹងបងប្អូនទិញផ្ទះថោកជាងហ្នឹងមិនជាប់ពន្ធទេ ហើយពន្ធប្រថាប់ត្រាបើមានការទិញលក់អចលនទ្រព្យក្រោម ៧ ម៉ឺនដុល្លារមិនយកពន្ធទេយើងបន្ដមិនយក»។

សម្ដេចបន្ដថា «ហើយពន្ធប្រថាប់ត្រាដែលការផ្ទេរទ្រព្យពីឪពុកម្ដាយទៅកូន យាយតាមកចៅ ពីប្ដីមកប្រពន្ធ សម្រាប់អំណោយមួយលើក ឬមរតកនោះ យើងនឹងបន្ដមិនយកទេ នេះការប្ដេជ្ញាចិត្ដរបស់យើង។ ពន្ធទោចក្រយានយន្ដ ពន្ធផ្លូវដែលជិះម៉ូតូ ឬកង់បី រដ្ឋហ្នឹងមិនយកពន្ធផ្លូវទេ ហើយយើងមិនបានយកមកតាំង ២០១១ ហើយនឹងមិនយកបន្ដទៀត»។

ទន្ទឹមគ្នានោះសម្ដេចនាយករដ្ឋមន្ដ្រី ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលគឺពុំមានការកើតពន្ធថ្មីឡើងនោះឡើយ  ហើយពន្ធដែលមានស្រាប់ក៏ពុំមានការដំឡើងអត្រាពន្ធនោះដែរ៕
385263327 292700270229148 1968363466394078881 N383206693 292700313562477 3698772589750119360 N