Alynana Media Cambodia
Icon Collap
clinic narit

ក្រសួង​សម្រេចដាក់ចេញកម្មវិធី ដើម្បីឱ្យសិស្ស អាចស្នើសុំថវិកាសម្រាប់រៀន ជំនាញឌីជីថល

Media LNN | Oct 03, 2023
ក្រសួង​សម្រេចដាក់ចេញកម្មវិធី ដើម្បីឱ្យសិស្ស អាចស្នើសុំថវិកាសម្រាប់រៀន ជំនាញឌីជីថល
Clinic narith

(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានប្រកាសដាក់ជាផ្លូវការនូវ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល”“Digital Skill Development Program” កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣កន្លងទៅ។ ខណៈកម្មវិធីនេះ នឹងអនុញ្ញាតឱ្យសិស្សដែលមិនមានលទ្ធភាពបង់ថ្លៃសិក្សា អាចស្នើសុំថវិកាសិក្សាដែលមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញបច្ចេកវិទ្យាឌីជីថល នៅគ្រឹះស្ថានឧត្តមសិក្សាដៃគូចំនួន៦ទីតាំង។

ក្នុងនោះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសហការជាមួយគ្រឹះស្ថានឧត្តមសិក្សាដៃគូចំនួន៦ដូចជា៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យជាតិគ្រប់គ្រង, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ,សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងសាកលវិទ្យាល័យផារ៉ាហ្គន។

យ៉ាងណាមិញសម្រាប់កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលនេះផងដែរ មានគោលបំណងចម្បងចំនួន៣ដូចជា៖

១. ការចូលរួមអនុវត្តក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា 2022-2035។

២. ការលើកកម្ពស់ស្តង់ដាគុណវុឌ្ឍិនៃការអប់រំលើមុខជំនាញដែលទាក់ទងនឹងបច្ចេកវិទ្យាឌីជីថល។

៣. ការគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល តាមរយៈការផ្តល់ថវិកាសម្រាប់ការអភិវឌ្ឍជំនាញឌីជីថល និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបម្រើដល់ការអប់រំ។

ក្នុងនោះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងថាក្រសួងប្រៃសណីយ៍បានបង្កើត “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល" និស្សិតត្រូវទូទាត់មកវិញនូវ ២០% នៃបៀវត្សប្រចាំខែ នៅពេលដែលខ្លួនចេញធ្វើការនិងទទួលបានបៀវត្សចាប់ពី ៥០០ដុល្លារអាម៉េរិកឡើងទៅ ដើម្បីទ្រទ្រង់និរន្តរភាពនៃកម្មវិធីសម្រាប់និស្សិតជំនាន់ក្រោយ។ 

ឯកឧត្តមរដ្ឋមន្ត្រីក៏បានបន្ថែមថា កិច្ចសហប្រតិបត្តិការក្រសួងប្រៃសណីយ៍ និងគ្រឹះស្ថានឧត្ដមសិក្សាដៃគូលើថវិកាសិក្សា គឺជាវឌ្ឍនភាពបន្ថែមថ្មីមួយទៀតរបស់ក្រសួង ក្នុងការបន្តអភិវឌ្ឍធនធានមនុស្សលើវិស័យបច្ចេកវិទ្យា ឌីជីថល និងផែនការអភិវឌ្ឍន៍មូលធនមនុស្ស ដែលចូលរួមចំណែកដល់ការធ្វើបរិវត្តកម្មឌីជីថល៕

គេហទំព័រ Facebook  ៖ កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល

384381983 701383265375116 2686542011827000213 N

386338646 701383355375107 8292408019874438109 N

383350582 701383162041793 7311798575771335936 N

383350856 701383305375112 6823175382453647567 N