Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កម្ពុជាបើកផ្លូវឱ្យអ្នកវិនិយោគមកពីម៉ាឡេស៊ី មកវិនិយោគដំណាំកសិកម្ម៣ប្រភេទ នៅកម្ពុជា

Media LNN | Oct 03, 2023
កម្ពុជាបើកផ្លូវឱ្យអ្នកវិនិយោគមកពីម៉ាឡេស៊ី មកវិនិយោគដំណាំកសិកម្ម៣ប្រភេទ នៅកម្ពុជា
Clinic narith

(ភ្នំពេញ)៖ នេះគឺជាពន្លឺថ្មីមួយសម្រាប់ប្រជាជនកម្ពុជា ដែលដំណាំកសិកម្ម ៣ប្រភេទរបស់កម្ពុជាគឺដំណាំស្វាយ ម្នាស់ និងអំពៅ ត្រូវបានអ្នកវិនិយោគមកពីប្រទេសម៉ាឡេស៊ីបានបង្ហាញចំណាប់អារម្មណ៍ក្នុងការមកវិនិយោគនៅប្រទេសកម្ពុជា។

ជាក់ស្តែង កាលពីម្សិលមិញនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Datuk Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋរាជទូតម៉ាឡេស៊ី​ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជានៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
13

នៅក្នុងជំនួបនេះផងដែរ ឯកឧត្តម​រដ្ឋមន្ដ្រី ឌិត ទីណា បាន​សម្ដែង​ការ​ស្វាគមន៍​ចំពោះ​ភាគី​ម៉ាឡេស៊ី ដែល​ចង់​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា ជា​ពិសេស​ប្រភេទអង្ករ​ស និង​ប្រភេទអង្ករ​ក្រអូប។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ភាគី​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​ជា​គោលការណ៍ ក្នុង​ការ​បើក​ផ្លូវ​ដល់​វិនិយោគិន​ម៉ាឡេស៊ី ដែល​មាន​បំណង​ចង់​មក​វិនិយោគ​លើ​ដំណាំស្វាយ ម្នាស់ និង​អំពៅ នៅ​កម្ពុជា​។
12

លើសពីនេះទៅទៀត ចំពោះ​ការ​វិនិយោគ​នេះទៀត​សោត ឯកឧត្តម​រដ្ឋមន្ដ្រី​លើក​ទឹក​ចិត្ត​ដល់​វិនិយោគិន​ម៉ាឡេស៊ី បាញ់​ឆ្ពោះ​ទៅ​កាន់​ខ្សែ​ច្រវាក់​ផលិតកម្ម និង​ការ​នាំ​ចេញ។ ចំណែក​កសិផល​សម្រាប់​នាំ​ចេញ អ្នក​វិនិយោគ​អាច​ពិចារណា​ធ្វើកិច្ច​សន្យា​កសិកម្ម​ជាមួយ​កសិករ​ខ្មែរ ដើម្បី​ឱ្យ​កសិករ​ខ្មែរ​ដាំ​ដុះ​ដំណាំ​ស្រប​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ​របស់​ប្រទេស​ម៉ាឡេស៊ី៕
11