លោក ម៉ាន់ វណ្ណដា តារាចម្រៀងរ៉េបដ៏មានប្រជាប្រិយភាពមួយដួងរបស់កម្ពុជានឹងត្រូវឡើង ទៅសម្តែងនៅរដ្ឋ California សហរដ្ឋអាមេរិកនៅថ្ងៃទី១៤-១៦ ខែមិថុនា ឆ្នាំ២០២៤។ នេះបើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់លោក Vann Da - វណ្ណដា បានបង្ហោះកាលពីប៉ុន្មានម៉ោងមុខនេះ។
តាមរយៈខ្លឹមសារសំណេររបស់ កំពូលតារាចម្រៀងរ៉េប លោក វណ្ណដា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “I've been waiting for this moment for so long. Finally, for the first time ever I get to perform in America and see my fans, as well as my fellow Cambodians who have always wanted to see my shows overseas” លោកបានបន្តទៀតថា៖ “Sabaidee Fest, I'll see you next year”។
គួរជម្រាបផងដែរថា លោក ម៉ាន់ វណ្ណដា មិនត្រឹមតែមានភាពល្បីល្បាញក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ តារារ៉េបរូបនេះក៏មានប្រជាប្រិយភាពខ្លាំងនៅក្នុងបណ្តាប្រទេសនានា និងត្រូវបានទស្សនាវដ្តីអាមេរិក Forbes រាប់ចូលក្នុងបញ្ជីតារាល្បី និងមានឥទ្ធិពលបំផុតនៅអាស៊ី ក្រោមអាយុ៣០ឆ្នាំថែមទៀតផង៕