Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

លោក ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលកម្ពុជា មិនបាននៅស្ងៀម នៅក្នុងការជួយប្រជាពលរដ្ឋ នោះទេ

Admin Alynana | Oct 10, 2023
លោក ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលកម្ពុជា មិនបាននៅស្ងៀម នៅក្នុងការជួយប្រជាពលរដ្ឋ នោះទេ
Clinic narith

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនបាននៅស្ងៀម នៅក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះនោះទេ។ ការបញ្ជាក់នេះ គ្រាដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យអនុវត្តជាផ្លូវការ “យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨” នាព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ដែលខ្ញុំនិយាយថ្ងៃមុន រឿងម៉ែស្រីពៅនោះ ខ្ញុំអត់រំលឹកឡើងវិញទេ ប៉ុន្តែត្រូវយល់ថា ទោះជាក្នុងកាលៈទេសៈណាក៏ដោយ ទោះជាលទ្ធភាពរដ្ឋយើងមានប៉ុន្មាន មិនអាចមានធំដុំដូចប្រទេសជាច្រើន នៅលើពិភពលោកដែលមានលទ្ធភាពធំ តែរដ្ឋយើងមិនបាននៅស្ងៀមនៅក្នុងការជួយដល់ប្រជាពលរដ្ឋយើង នៅគ្រប់បែបយ៉ាង គ្រប់ពេលវេលា គ្រប់លទ្ធភាពដែលអាចធ្វើទៅបាន និងគ្រប់មធ្យោបាយ ជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះនោះទេ នេះជាការប្ដេជ្ញាចិត្តរបស់យើង»៕