Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ហាងឆេងមាសលើទីផ្សារអន្តរជាតិ និងក្នុងស្រុកមានការប្រែប្រួលខ្លាំងពោលគឺធ្លាក់ចុះយ៉ាងខ្លាំង

Admin Alynana | Oct 10, 2023
ហាងឆេងមាសលើទីផ្សារអន្តរជាតិ និងក្នុងស្រុកមានការប្រែប្រួលខ្លាំងពោលគឺធ្លាក់ចុះយ៉ាងខ្លាំង
Clinic narith

នៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ហាងឆេងមាសលើទីផ្សារអន្តរជាតិនិងក្នុងស្រុកមានការប្រែប្រួលខ្លាំងពោលគឺធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែដំណឹងនៃការដំឡើងការប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិកបានដាក់សម្ពាធមកលើហាងឆេងមាស។

យ៉ាងណាមិញអំឡុងសប្ដាហ៍នេះ ហាងឆេងមាសបានចាប់ផ្ដើមងើបឡើងវិញក្រោយពីមានបញ្ហាជម្លោះរវាងប្រទេសអ៊ីស្រាអែលនិងក្រុមហាម៉ាសរបស់ប៉ាឡេស្ទីន។ ជាក់ស្ដែងគិតត្រឹមព្រឹកនេះ ហាងឆេងមាសលើទីផ្សារអន្តរជាតិបន្តហក់ឡើងចំនួន១៦ដុល្លារបន្ថែមទៀតពោលគឺឡើងដល់ ១,៨៦៤ដុល្លារក្នុងមួយអោន(ស្មើនឹង២,២៤៥ដុល្លារក្នុងមួយតម្លឹង)។ ចំណែកហាងឆេងមាសនៅក្នុងស្រុកយើងបន្តឡើងមួយលេខទៀតហើយគឺឡើង២២៣ដុល្លារក្នុងមួយជី។

មាសតែងតែត្រូវបានគេចាប់អារម្មណ៍វិនិយោគនៅពេលដែលមានវិបត្តិដូចជាសង្រ្គាមនិងវិបត្តិសេដ្ឋកិច្ចជាដើម ព្រោះមាសត្រូវបានគេចាត់ទុកជាទ្រព្យសុវត្ថិភាពដូច្នេះពេលស្រុកទេសមានបញ្ហាមនុស្សនាំគ្នាទិញមាសដើម្បីទុកជាទ្រព្យសុវត្ថិភាពក្នុងការដោះដូរធ្វើជំនួញដូរផ្សេងៗ។ 

 នៅក្នុងបរិបទប្រទេសកម្ពុជាយើងផ្លូវក្នុងការវិនិយោគលើមាសមាន២ផ្លូវគឺទីមួយវិនិយោគទិញមាសពិតប្រាកដអាចមើលឃើញអាចប៉ះបាន។​ ជាក់ស្ដែងនៅក្នុងសង្គមខ្មែរយើង អ៊ំ ពូមី យាយតា តែងតែទិញមាសនៅតាមបណ្ដាហាងលក់មាសដែលយើងតែងតែហៅថាទិញមាសទុក។

 ផ្លូវក្នុងការវិនិយោគមាសទីមួយនេះមិនពិបាកនោះទេពោលគឺឲ្យបងប្អូនចេះជ្រើរើសហាងមាសឲ្យបានត្រឹមត្រូវដោយជ្រើសរើសហាងលក់មាសដែលម្ចាស់ហាងរកស៊ីស្មោះត្រង់មិនបន្លំមិនកោរនោះបងប្អូនអាចទិញមាសបានដោយមានទំនុកចិត្តហើយ។

ចំណែកផ្លូវក្នុងការវិនិយោគលើមាសទី២គឺវិនិយោគលើហាងឆេងមាសទីផ្សារអន្តរជាតិដោយវិនិយោគលើគម្លាត់ថ្លៃមាសធៀបនឹងប្រាក់ដុល្លារអាមេរិក។  ផ្លូវវិនិយោគមាសទី២នេះ អ្នកត្រូវសិក្សាស្វែងយល់ច្រើន ជាពិសេសត្រូវតាមដានពីស្ថានភាពសេដ្ឋកិច្ចពិភពលោកបើចង់វិនិយោគបានផលជាផ្លែផ្កា។ ចង់វិនិយោគលើហាងឆេងមាសអន្តរជាតិ បងប្អូនត្រូវបើកគណនីជួញដូរជាមួយក្រុមហ៊ុនឈ្មួញជើងសារឧបករណ៍និស្សន្ទ ហើយក្រុមហ៊ុនឈ្មួញជើងសារឧបករណ៍និស្សន្ទក៏មានបុគ្គលិកចាំប្រឹក្សាពីការវិនិយោគហាងឆេងមាសជូនបងប្អូនផងដែរ៕