គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួ៣ ដើម្បីបង្កើតរោងចក្រធំៗចំនួន៣ ក្រោមទុនវិនិយោគ ១២,៨លានដុល្លារ ដែលនឹងបង្កើតការងារសរុបបាន ២.២៨៣កន្លែង សម្រាប់ពលរដ្ឋរស់នៅក្នុងខេត្តស្វាយរៀង បន្ទាយមានជ័យ និងព្រះសីហនុ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC ។
ក្រុមហ៊ុនទាំង៣នោះរួមមានដូចខាងក្រោម៖
១- “JUHAI BAOSHUN (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្រោមជើង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៨០៤កន្លែង។
២- “HOME TERRACE CO., LTD.” គម្រោងគបង្កើតរោងចក្រផលិតគ្រឿងសង្ហារិមក្រៅផ្ទះ (មានដូចជា តុ, កៅអី, តង់, អង្រឹង, រនាំងបាំង, រទះដាក់សម្ភារៈ, កៅអីបង់, ឆ័ត្រ…) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគ ៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦៨៦ កន្លែង។
៣- “ TECHNO PARK POI PET PVT CO., LTD.” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងបន្លាស់រថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងទុនវិនិយោគប្រមាណ ២,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៩៣កន្លែង៕