Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កូរ៉េខាងត្បូងបន្តពង្រឹងវិស័យធំៗ៤ នៅកម្ពុជាដើម្បីជម្រុញឱ្យកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

Media LNN | Oct 11, 2023
កូរ៉េខាងត្បូងបន្តពង្រឹងវិស័យធំៗ៤ នៅកម្ពុជាដើម្បីជម្រុញឱ្យកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០
Clinic narith

ថ្លែងក្នុងជំនួបសម្តែងការគួរសមជាមួយឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម Park Jung Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំប្រទេសកម្ពុជាបានបង្ហាញឆន្ទៈបន្តសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយកម្ពុជាក្នុងវិស័យធំៗចំនួន ៤ រួមមាន ៖ វិស័យកសិកម្ម វិស័យឧស្សាហកម្ម ការពារជាតិ និង បច្ចេកវិទ្យាកម្រិតខ្ពស់ ដើម្បីជម្រុញឱ្យកម្ពុជាអាចសម្រេចបានក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ ២០៣០ ខាងមុខ។
387844581 697837565705861 7451998539257048382 N

ក្នុងជំនួបដដែលនោះ ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលបានឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ញឹកញាប់ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-សាធារណរដ្ឋកូរ៉េ និងកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា ព្រមទាំងកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយផ្លែផ្កាលើវិស័យជាច្រើនទៀត។

បន្ថែមពីលើនេះ ឯកឧត្តមនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា បានថ្លែងអំណរគុណសាធារណរដ្ឋកូរ៉េ សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍ រួមទាំងការជួយឧបត្ថម្ភក្នុងវិស័យអប់រំ និង ការទទួលយកពលករកម្ពុជាទៅបម្រើការងារក្នុងចំនួនយ៉ាងច្រើន៕