Alynana Media Cambodia
Icon Collap
clinic narit

ចិន​ព្រមាន​ហ្វីលីពីនឱ្យ​ឈប់​បង្កហេតុ​នៅ​កោះដែល​ខ្លួន​ទាមទារ​

Admin Alynana | Oct 11, 2023
ចិន​ព្រមាន​ហ្វីលីពីនឱ្យ​ឈប់​បង្កហេតុ​នៅ​កោះដែល​ខ្លួន​ទាមទារ​
Clinic narith

ប្រទេស​ចិន ​ជាថ្មី​ម្តងទៀត បាន​ព្រមាន​ហ្វីលីពីន​ ប្រឆាំងនឹង​ ​«​ការបង្ក​ហេតុ​» នៅ​សមុទ្រ​ចិន​ខាងត្បូង​ដោយនិយាយ​ថា ទង្វើ​របស់​ហ្វីលីពីន ​បាន​រំលោភ​លើ​អធិបតេយ្យភាព​ទឹកដី​របស់​ចិន បំពាន​ច្បាប់​អន្តរជាតិ និង​រំខាន​ដល់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​។​យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​។

​ក្រសួងការបរទេស​ចិន ​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​យ៉ាង​ម៉ឺងម៉ាត់​ថា ដែនដី​ហ្វីលីពីន ​ត្រូវបាន​កំណត់ដោយ​សន្ធិសញ្ញា​អន្តរជាតិ​ជា​បន្តបន្ទាប់ ហើយ​កោះ​ប៉ប្រះ​ទឹក Renai (​គេ​ហៅ​ជាទូទៅ​ថា Second Thomas Shoal) មិនមាន​ប្រវត្តិ​ជា​ទឹក​ដី​របស់​ប្រទេស​នេះឡើយ​។

​ក្រសួងការបរទេស​ចិន ​និយាយថា​៖ «​ហ្វីលីពីន​ មិនមាន​មូលដ្ឋាន​ផ្លូវច្បាប់​ទាល់តែសោះ​ដើម្បី​ទាម​ទារ​អធិបតេយ្យភាព​លើ​កោះ​ប៉ប្រះ​ទឹក Renai ក្រោម​ហេតុផល​ថា កោះ​នេះ​នៅ​ជិត​នឹង​ទឹកដី​ហ្វីលីពីន​»​។

​កោះ Second Thomas Shoal ដែល​ហ្វីលីពីន ​ហៅ Ayungin Shoa ស្ថិតនៅ​ចម្ងាយ​ប្រមាណ​ ១៩០​ គីឡូម៉ែត្រ​ពី​កោះ​ប៉ា​ឡា​វ៉ាន​របស់​ហ្វីលីពីន​។

​ក្រសួង​បាន​បន្ថែមថា ហ្វីលីពីន​ត្រូវតែ​បញ្ឈប់​ «​ការបង្ក​ហេតុ​» និង ​«​ការបង្កើត​បញ្ហា​» នៅ​សមុទ្រ​ចិន​ ខាងត្បូង ហើយ​ចិន​ នឹង​បន្តធ្វើ​អ្វីដែល​ចាំបាច់ ដើម្បី​ការពារ​យ៉ាង​ម៉ឺងម៉ាត់​នូវ​អធិបតេយ្យភាព​ទឹកដី​និង​សិទ្ធិ​និង​ផលប្រយោជន៍​ដែនសមុទ្រ​របស់ខ្លួន​។​

​ប្រតិកម្ម​របស់​ចិន​ នាពេលនេះ ធ្វើឡើង​បន្ទាប់ពី​ហ្វីលីពីន ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ បាននិងកំពុង​បញ្ជូន​គ្រឿង​ផ្គត់ផ្គង់​ផ្សេងៗ​រួមមាន​ស្បៀងអាហារ ដល់​កងទ័ព​របស់ខ្លួន​នៅ​បន្ទាយ​នៃ​កោះ Second Thomas Shoal ដែល​ជំរុញ​ឱ្យ​ឆ្មាំ​ឆ្នេរសមុទ្រ​ចិន​ដាក់ពង្រាយ​នាវា​ម្តង​ហើយ​ម្តងទៀត ដើម្បី​រារាំង​បេសកកម្ម​ផ្គត់​​ផ្គង់​នោះ​។ ហ្វីលីពីន​និង​សម្ព័ន្ធមិត្ត​ក៏បាន​ធ្វើ​សមយុទ្ធ​យោធា​ដើម្បី​បុព្វហេតុ​កោះ​នោះដែរ​៕​